ព័ត៌មានជាតិ

ពន្យារពេលដំណើរការ កាមេរ៉ាចាប់ល្បឿនពីចោមចៅដល់ទីរួមខេត្តកំពត

ភ្នំពេញ៖ក្រសួងសាធារណការសម្រេចពន្យារពេលដំណើរការសាកល្បងនូវកាមេរ៉ាចាប់ល្បឿនពីកំណាត់ផ្លូវជាតិលេខ៣ពីចោមចៅដល់ទីរួមខេត្តកំពត។
សេចក្តីជូនដំណឹងចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ក្រសួងសាធារណការបានបញ្ជាក់ថា ការពន្យារពេលនេះ ដោយសារការតភ្ជាប់ទៅក្នុងប្រព័ន្ធគ្រប់គ្រងចរាចរណ៍នៃអគ្គស្នងការនគរបាលជាតិនៅមិនទាន់ចប់សព្វគ្រប់។
កាមេរ៉ាចាប់ល្បឿនទាំង ១០ទីតាំងដែលដាក់នៅលើកំណាត់ផ្លូវជាតិលេខ៣ចោមចៅ-កំពត ត្រូវបានក្រសួងសាធារណរៀបចំដំឡើងចាប់ពីថ្ងៃទី៤ ខែសីហាឆ្នាំ២០២១និងបានបញ្ចប់នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១។៤ទីតាំងចាប់ពីចោមចៅដល់បែកគូសនិង៦ទីតាំងចាប់ពីបែកគូសដល់ទីរួមខេត្តកំពត។តាមគម្រោងពីមុនការដំណើរការកាមេរ៉ា ចាប់ល្បឿនលឿននេះគ្រោងធ្វើនៅដើមខែមករាឆ្នាំ២០២២៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *