ព័ត៌មានសន្តិសុខសង្គម

ជនជាតិចិនម្នាក់ដើរជាន់ខ្សែភ្លើងបណ្ដាលឲ្យឆក់ស្លាប់

ក្រចេះ៖អ្នកបើកបរគ្រឿងចក្រក្រុមហ៊ុនរ៉ែមាសមួយបានដើរជាន់លើខ្សែភ្លើងបណ្តាលឱ្យឆក់ស្លាប់នៅម្តុំអូរត្រូន ភូមិអូរពោរ ស្រុកសំបូរ ខេត្តក្រចេះកាលពីព្រឹកថ្ងៃទី២២ ខែធ្នូ ។
មន្ត្រីនគរបាលបានឱ្យដឹងថា បុរសដែលស្លាប់ឈ្មោះ ថាំង ហួយ ភេទ ប្រុស អាយុ៣៤ឆ្នាំ ជនជាតិចិន ជាតៃកុងគ្រឿងចក្រមានស្រុកកំណើតនៅខេត្ត ហឺ ណាន ប្រទេសចិន។ បច្ចុប្បន្នស្នាក់នៅក្នុងក្រុមហ៊ុន ស៊ីងយៀនខងយៀក ជាក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែមាស ។
មន្ត្រីនគរបាលបានបញ្ជាក់ថា សមត្ថកិច្ចបានចុះទៅពិនិត្យនិងបានធ្វើកោសល្យវិច្ច័យលើសាកសព រួចធ្វើកំណត់ហេតុ ដើម្បីបញ្ជូនសាកសពឱ្យក្រុមគ្រួសារនៅរាជធានីភ្នំពេញ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *