ព័ត៌មានសន្តិសុខសង្គម

ចាប់បុរសម្នាក់ក្រោយពីរំលោភបានសម្រេច និងបោកយកម៉ូតូ

ភ្នំពេញ៖កម្លំាងនគរបាលខណ្ឌដង្កោបានចាប់បុរសម្នាក់ក្រោយពីរំលោភសេពសន្ថវៈសម្រេចបាន២ដងនិងបោកយកម៉ូតូរបស់ស្ត្រីរងគ្រោះជិះគេចខ្លួន។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យដែលចាប់ខ្លួននេះនៅតាមផ្លូវ១០៤ សង្កាត់ទៀន ខណ្ឌដង្កោកាលពីម៉ោងជាងយប់ថ្ងៃទី២៥ ខែវិច្ឆិកាឆ្នាំ២០២១។ជនសង្ស័យឈ្មោះខែម រតនា អាយុ៣៥ឆ្នាំនៅភូមិព្រៃព្រីង ខណ្ឌពោធិ៍សែនជ័យ ។នាងរងគ្រោះឈ្មោះប្រាក់ ចន្ធូអាយុ២២ឆ្នាំជាកម្មការិនីរោងចក្រនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១។
វត្ថុតាងចាប់យកបាន ម៉ូតូម៉ាកសេ១២៥ ពាក់ផ្លាកលេខស្វាយរៀង 1R-1484 ចំនួន១គ្រឿង ,កាបូបស្ពាយ ១,កាបូបតូច១។ បច្ចុប្បន្ននេះ ជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿងបញ្ជូនបន្ត៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *