Uncategorized

ឆ្នេរអូរឈើទាលក្រុងព្រះសីហនុទាក់ទាញភ្ញៀវទេសចរណ៍ច្រើននាពេលយប់តាមអាហាដ្ឋាន


ព្រះសីហនុ​៖​ទីក្រុង​ព្រះសីហនុ​ដំណាក់កាល​ចុង​ក្រោយនេះ​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ តែង​ជួបជុំ​សប្បាយ​ជាមួយ​ក្រុមគ្រួសារ​មិត្តភក្តិ​នៅតាម​អាហា​រដ្ឋា​ន​លើ​ឆ្នេរសមុទ្រ​អូរ​ឈើទាល​យ៉ាងច្រើន​កុះករ​ហាក់​មិន​កង្វល់​រឿង​ជំងឺឆ្លង​កូ​វីដ​១៩​អ្វី​នោះទេ​។​ប៉ុន្តែ​អាជ្ញាធរ​រដ្ឋបាលខេត្ត​ព្រះសីហនុ​បាន​អំពាវនាវ​យ៉ាងទទូច​ឱ្យ​ពលរដ្ឋ​មហាជន​និង​ភ្ញៀវទេសចរ​ទាំងអស់​ដែល​មកលេង​កម្សាន្ត​នៅតាម​ឆ្នេរសមុទ្រ មេត្តា​បង្កើន​ការប្រុងប្រយ័ត្ន​ការពារ​ជំងឺ​កូ​វីដ​១៩​។

​កាលពី​យប់​ថ្ងៃទី​២៤​ខែកក្កដា​ឆ្នាំ​២០២០​នេះ​មន្ត្រី​មន្ទីរ​ទេសចរណ៍​ខេត្ត​ដែល​តែង​ចុះ​អង្កេត​តាម​តំបន់ឆ្នេរ​សមុទ្រ​បាន​ប្រាប់ថា​នៅ​ឆ្នេរ​អូរ​ឈើទាល​ក្រុងព្រះសីហនុ បច្ចុប្បន្ននេះ​ពេលយប់​មាន​ពលរដ្ឋ មហាជន ភ្ញៀវទេសចរ​ច្រើនណាស់​ជាពិសេស​នៅតាម​កន្លែង​លក់ដូរ​និង​អាហា​រដ្ឋា​ន ។​​មន្ត្រី​ដដែល​បាន​បន្តថាៈ​អាជ្ញាធរ​បាន​ណែនាំ​ដល់​ម្ចាស់​ទីកន្លែង​អាហា​រដ្ឋា​ន​ជា​ញឹកញាប់​ឱ្យ​រៀបចំ​អាកុល​លាង​សម្អាត​ដៃ​ពាក់​ម៉ាស់​ការពារ​ពេល​បម្រើសេវា​អាហារ​ដល់​ភ្ញៀវ​រៀបចំ​តុ​អាហារ​ឱ្យមាន​គម្លាត​ឆ្ងាយ​ពីគ្នា​បន្តិច​។​មាន​បិទ​ផ្សាយ​សេចក្តីណែនាំ​របស់​ក្រសួងសុខាភិបាល​ឬ​រដ្ឋបាលខេត្ត​អំពី​វិធានការ​និង​សេចក្តីអំពាវនាវ ដើម្បី​ការពារ​ជំងឺ​នេះ​ផងដែរ​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *