ព័ត៌មានជាតិ

ប្រធានក្រុមការងារថ្នាក់កណ្ដាល ជូនអំណោយដល់ពលរដ្ឋក្រីក្រ ៤០គ្រួសារ

 

ព្រះវិហារ៖លោកមាស សុភាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តព្រះវិហារបានចែកអំណោយជាគ្រឿងឧបភោគ បរិភោគ និងសម្ភារប្រើប្រាស់មួយចំនួនជូនពលរដ្ឋក្រីក្រចំនួន៤០គ្រួសាររស់នៅក្នុងឃុំទាំង៥ នៃស្រុកសង្គមថ្មីកាលពីព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១។

ពិធីប្រគល់ ទទួលអំណោយនៅពេលនេះ ស្ថិតក្រោមវត្តមានលោក សំ លាងទ្រី សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ និងជាប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកសង្គមថ្មី ។អំណោយនេះរួមមាន៖ អង្ករចំនួន ១.០០០គីឡូក្រាម មីម៉ាមឡា ៤០កេសតូច ទឹកត្រី៨០ដប ត្រីខ៤០យួរ និងម្សៅសាប៊ូ៤០កញ្ចប់។

លោក សំ លាងទ្រី និងលោក យ៉ុង គឹមហ៊ាន បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីលោក មាស សុភា លោក ប្រាក់ សុវណ្ណ និងលោក ចាន់ នន់វិទ្យា ជូនថ្នាក់ដឹកនាំគណបក្សស្រុកសង្គមថ្មីព្រមទាំងសមាជិកបក្សទាំងអស់។
លោក សំ លាងទ្រី និងលោក យ៉ុង គឹមហ៊ានបានថ្លែងណែនាំដល់លោកប្រធានគណៈកម្មាធិការបក្សស្រុកសង្គមថ្មី ត្រូវចាត់ក្រុមការងារបន្តចុះអប់រំផ្សព្វផ្សាយដល់សមាជិកបក្ស ត្រូវបន្តអនុវត្តឱ្យបានទៀងទាត់តាមការណែនាំរបស់ក្រសួងសុខាភិបាល។ត្រូវពាក់ម៉ាស់ជានិច្ចពេលស្ថិតក្នុងទីប្រជុំជន ឧស្សាហ៍លាងសម្អាតដៃដោយទឹកសាប៊ូនិងទឹកអាល់កុល។ ពិសេសត្រូវអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល៣កុំនិង៣ការពារ ដើម្បីការពារខ្លួនយើង ក្រុមគ្រួសារនិងសហគមន៍យើងពីជំងឺកូវីដ១៩៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *