ព័ត៌មានជាតិ

ស្ត្រីអាយុ១០៤ ឆ្នាំ និងបុរសអាយុ១០០ឆ្នាំ ស្មាក់ចិត្តចាក់វ៉ាក់សាំងការពារកូវីដ-១៩

ព្រះវិហារ៖ស្ត្រីចំណាស់ឈ្មោះថោង ក្រឹម អាយុ១០៣ឆ្នាំ និងបុរសចំណាស់ឈ្មោះ គង់ ចាន់ អាយុ១០០ឆ្នាំ អ្នកទាំងពីររស់នៅឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានមក ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដោយស្ម័គ្រចិត្ត នៅទីតាំងវិទ្យាល័យស្រអែមកាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១។
លោក សាប់ ប៊ុន សឿន អាយុ៥៧ឆ្នាំ ជាកូនស្ត្រីចំណាស់ឈ្មោះ ថោង ក្រឹម បានឱ្យដឹងនៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះថា លោកជាកូនទី៧ ក្នុងចំណោមកូនទាំង៨នាក់ ។ លោកបញ្ជាក់ថា សុខភាពរបស់ម្តាយគាត់សព្វថ្ងៃល្អធម្មតា អាចប្រកបការងារផ្សេងៗបានពេលខ្លះក៏អាចឡើងដើមរាំងបេះត្រួយទៀតផង។ការមកចាក់វ៉ាក់សាំងនេះ គឺគាត់មកដោយស្ម័គ្រចិត្តខ្លួនឯងគ្មាននរណាបង្ខិតបង្ខំទេ។
ដោយឡែកបុរសម្នាក់ឈ្មោះកែវ សុន អាយុ៤៨ឆ្នាំ ត្រូវជាកូនប្រុសពៅ របស់បុរសចំណាស់គង់ ចាន់ បានរៀបរាប់ឱ្យដឹងថា គាត់មានកូន៣នាក់ ។ថ្វីត្បិតតែពេលនេះ គាត់មានអាយុ១០០ឆ្នាំ ក៏ពិតមែន តែសុខភាពរបស់លោកតាល្អធម្មតា អាចធ្វើកិច្ចការផ្សេងៗបាន។ ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩នេះ គឺគាត់មកចាក់ដោយស្ម័គ្រចិត្ត និងបង្ខំឱ្យកូនៗដឹកមកចាក់ទៀតផង៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *