(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ បានសម្រេចបើកដំណើរការឡើងនូវមជ្ឈមណ្ឌលពាណិជ្ជកម្មផ្សារអូឡាំពិក ដោយគិតចាប់ពីម៉ោងសូន្យថ្ងៃទី១៧ ខែកក្កដា តទៅ។ នេះបើយោងតាមសេចក្តីសម្រេចរបស់សាលារាជធានីភ្នំពេញ ដែលបណ្តាញព័ត៌មាន ទទួលបាន។
រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា «ត្រូវបានអនុញ្ញាតឲ្យបើកដំណើរការឡើងវិញ ចំពោះមជ្ឈមណ្ឌលពាណិជ្ជកម្មផ្សារអូឡាំពិក មានទីតាំងស្ថិតនៅក្នុងសង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង គិតចាប់ពីម៉ោងសូន្យ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១តទៅ បន្ទាប់ពីបានអនុវត្ត និងពិនិត្យលើស្ថានភាពជាក់ស្តែង»។