ព័ត៌មានសន្តិសុខសង្គម

ក្រុមដៃដល់ប្រើកាំបិតតាំងតោ កាប់លើយុវជនម្នាក់បណ្ដាលឲ្យស្លាប់លើផ្លូវ

ភ្នំពេញ៖ជនដៃដល់២នាក់ជិះម៉ូតូឌុបគ្នាប្រដាប់ឱ្យកាំបិតបាំងតោបានដេញពីក្រោយម៉ូតូយុវជនម្នាក់ដែលមានឌុបស្រីផងហើយបានកាប់ទៅលើជនរងគ្រោះបណ្តាលឱ្យដួលស្លាប់ក្នុងថ្លុកឈាម។ហេតុការណ៍ នេះបានកើតឡើងនៅផ្លូវជាតិលេខ២ម្តុំការដ្ឋានបូមខ្សាច់សង្កាត់ចក្រអង្រែលើខណ្ឌមានជ័យកាលពីយប់ថ្ងៃទី១ខែមិថុនាឆ្នាំ២០២១។
សមត្ថកិច្ចបានឱ្យដឹងថា៖សពជនរងគ្រោះឈ្មោះធ្រឹងហៅគឹនភេទប្រុសអាយុ១៩ឆ្នាំជនជាតិវៀតណាមមុខរបជាងមាសមានទីលំនៅក្នុងខណ្ឌឬស្សីកែវរាជធានីភ្នំពេញ។ពលរដ្ឋបានប្រាប់ឱ្យដឹងថា៖ជនរងគ្រោះជិះម៉ូតូម៉ាកនិចពាក់ផ្លាកលេខភ្នំពេញ1-GN 2249ឌុបនារីម្នាក់ តាមបណ្តោយផ្លូវជាតិលេខ២។
ប្រភពដដែលបានបន្តថា៖ពេលនោះគេឃើញលេចមុខជនសង្ស័យ២នាក់ជិះម៉ូតូឌុបគ្នាដេញពីក្រោយហើយបានកាប់ទៅលើជនរងគ្រោះ។បន្ទាប់មកជនរងគ្រោះក៏បានព្យាយាមជិះម៉ូតូរត់គេចខ្លួនក៏ជ្រុលទៅបុករបងនៅមុខការដ្ឋានបូមខ្សាច់បណ្តាលឱ្យដួលម៉ូតូស្លាប់តែម្តង។
ចំណែកឯជនបង្កក៏បានយកនារីដែលអង្គុយក្រោយជនរងគ្រោះឡើងម៉ូតូជិះរត់គេចខ្លួនទាំង៣នាក់បាត់ដែលករណីនេះគេសង្ស័យជាស្នេហាត្រីកោណ។ក្រោយពេលកើតហេតុសមត្ថកិច្ច នឹងស្រាវជ្រាវបន្តដើម្បីតាមចាប់ជនដៃដល់យកមកចាត់ការទៅតាមច្បាប់៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *