ព័ត៌មានសន្តិសុខសង្គម

នគរបាលស្រុកមោងឬស្សីបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ០១នាក់ ករណីគ្រឿងញៀន!

(បាត់ដំបង) នៅថ្ងៃ​ពុធ​៩រោច​ខែ​អស្សុជ​ឆ្នាំ​ខាលចត្វាស័ក​ព.ស.២៥៦៦ត្រូវនឹងថ្ងៃទី ១៩​ខែ តុលា ឆ្នាំ២០២២ វេលាម៉ោង០៨និង៣៥នាទីនៅចំណុចក្រុមទី០៨ ភូមិ​កន្សៃបន្ទាយ ឃុំមោង ស្រុកមោ​ង ឫស្សី ខេត្តបាត់​ដំប​ង​ អនុវត្តតា​ម​យោ​បល់ដឹកនាំរបស់លោកឧត្តមសេ​នី​យ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​នៃស្ន ងការដ្ឋាននគរបាលខេត្តបាត់ដំបង​ រួមនឹងយោបល់របស់លោក​ឧត្តមសេនីយ៍ត្រី​ កុយ​ ហៀង​ ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន​ លោកវរសេនី យយ៍ឯក ស​ គឹមឡុង​ អធិការ​នគរបាលស្រុកមោងឫស្សី​ បានដឹក​នាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបា​លមោងបានបង្រ្កាបករណីរក្សាទុក ដោយខុសច្បាប់នូវសារធា តុញៀន ០១ករណីក្នុងបទល្មើសជាក់ស្ដែង ដែលក្នុងកិច្ចប្រតិបត្តិការនេះបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០១​នា​ក់​ឈ្មោះ ធឿន ប៊ុនថាត់ភេ​ទ ប្រុស អាយុ១៩ឆ្នាំរស់នៅភូមិគារ៣ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
-វត្ថុតាងចាប់យកបាន៖
-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកសថ្លាចំនួ ន០១កូនថង់ទម្ងន់០.១៧​ក្រាម ទាំងសំបក(សង្ស័យមានសារធាតុញៀន)។
-ដែកកេះចំនួន០៤
-បំពងកែច្នៃសម្រាប់ជក់ថ្នាំញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យ ខាងលើត្រូវបាន ឃាត់ខ្លួនជា បណ្តោះអាសន្ននៅ អធិការដ្ឋាននគរបាលស្រុកមោងឫស្សីដើម្បីកសាងសំណុំរឿង បញ្ជូនមកការិ យាល័យជំនាញអនុវត្តតាមនីតិ វិ ធីច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *