បន្ទាយមានជ័យ៖រដ្ឋបាលខេត្តបន្ទាយមានជ័យបានបង្ហាញជាលើកដំបូងនូវអត្តសញ្ញាណអ្នកឆ្លងជំងឺកូវីដ១៩មានទារកនិងកុមារផងរយៈពេល៤ថ្ងៃសរុប២៤៤នាក់ គឺពីថ្ងៃ២៥,២៦,២៧ដល់២៨ខែមេសាឆ្នាំ២០២១។ក្រោយផ្ទុះឡើងនូវករណីកូវីដ១៩ សហគមន៍ដែលរកឃើញមុនគេលើជនជាតិឥណ្ឌូនេស៊ី មុខរបបរអ្នកដើរទីផ្សារ(Marketing) ម្នាក់ស្នាក់នៅបុរីដួងច័ន្ទភូមិសាមគ្គីមានជ័យសង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែត ។
តាមលទ្ធផលនៃការវិភាគវត្ថុសំណាករកមេរោគកូវីដ១៩ រដ្ឋបាលខេត្តបន្ទាយមានជ័យក្នុងសេចក្តីជូនដំណឹងចុះថ្ងៃទី៣០ខែមេសាឆ្នាំ២០២១ បានបង្ហាញថា៖មានជនជាតិឥណ្ឌូនេស៊ី,ចិន,ថៃ និងភាគច្រើនខ្មែរដែលភាគច្រើនស្នាក់នៅរស់នៅក្នុងភូមិសាមគ្គីមានជ័យភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែតនិងមួយចំនួនទៀតនៅភូមិ សង្កាត់និងឃុំឯទៀតក្នុងខេត្តបន្ទាយមានជ័យ៕