ព័ត៌មានជាតិ

មេប៉េអឹមខេត្តព្រះវិហារ ដឹកនាំកម្លាំងជួយជួសជុលផ្ទះពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់នៅស្រុកជ័យសែន

ព្រះវិហារ៖មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារលោក កង សៅគុណកាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១បានដឹកនាំកម្លាំងក្រោមឱវាទចុះជួយរុះរើ ជួសជុល និងលើកផ្ទះពលរដ្ឋ ដែលរងការខូចខាតដោយសារគ្រោះធម្មជាតិដោយមានភ្លៀងនិងខ្យល់កន្រ្ទាក់នាដើមឆ្នាំ បណ្តាលឱ្យរលំផ្ទះមួយចំនួន នៅភូមិផ្លោច ឃុំច្រាច់ ស្រុកជ័យសែន ខេត្តព្រះវិហារ។
លោក កង សៅគុណ ក៏បានឧបត្ថម្ភនូវថវិកា ដល់គ្រួសារម្ចាស់ផ្ទះរងគ្រោះចំនួន ៤០ម៉ឺនរៀល។ ជាមួយគ្នានេះដែរលោកក៏បានចុះសួរសុខទុក្ខ លោក ឡាញ់ វណ្ណី ដែលទើបជាសះស្បើយពីជំងឺប្រចាំកាយ ព្រមទាំងជូនអំណោយ ជាភេជ្ជៈមួយចំនួន៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *