ព័ត៌មានជាតិ

ម៉ូតូពីរគ្រឿងបុកគ្នាបណ្ដាលឲ្យមានអ្នករបួសធ្ងន់០៣នាក់នៅស្រុកឧដុង្គ

កំពង់ស្ពឺ៖ម៉ូតូបុកម៉ូតូបណ្តាលឱ្យមានអ្នករងរបួស៣នាក់នៅលើផ្លូវលំភូមិត្រពាំងអន្ទង់ឃុំចាន់សែនស្រុកឧដុង្គខេត្តកំពង់ស្ពឺកាលពីព្រឹកថ្ងៃទី១១ខែមីនាឆ្នាំ២០២១។
នគរបាលបានឱ្យដឹងថា៖មានម៉ូតូ១គ្រឿងម៉ាកKawasaki D.Tracker 250 cc ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ1BY.7158បើកបរដោយឈ្មោះណានកុយភេទប្រុសអាយុ២៨ ឆ្នាំរបួសធ្ងន់រស់នៅភូមិស្តុកតោលថ្មី ឃុំចាន់សែន ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ម៉ូតូនេះបានបើកបុកជាមួយម៉ូតូ១ គ្រឿងម៉ាក YAMAHA SIRIUS ពណ៌ខ្មៅ គ្មានផ្លាកលេខ បើកបរដោយឈ្មោះ លួន ចាន់ណា ភេទប្រុស អាយុ១៨ ឆ្នាំ របួសធ្ងន់ឌុបប្អូនប្រុសឈ្មោះ លួន ចាន់នី អាយុ១៦ឆ្នាំ របួសធ្ងន់។
អ្នកទាំងពីររស់នៅភូមិតាឡាក់ ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដែលកំពុងបើកបរបញ្ច្រាសទិសគ្នា បណ្តាលឱ្យរងរបួសធ្ងន់មនុស្ស៣នាក់ត្រូវក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យ។ចំពោះវត្ថុតាងម៉ូតូយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចាន់សែនដើម្បីចាត់ការតាមនីតិវិធី៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *