ព័ត៌មានជាតិ

ឃាត់រថយន្តកែច្នៃ ខុសលក្ខណៈបច្ចេកទេសដែលដឹកទំនិញសំពីងសំពោង

កំពង់ចាម៖កម្លាំងនគរបាលស្រុកកំពង់សៀមកាលពីយប់ ថ្ងៃទី១ ខែមីនា ឆ្នាំ២០២១បានឃាត់រថយន្ដកែច្នៃ១គ្រឿងខុសលក្ខណៈបច្ចេកទេសនិងដឹកទំនិញសំពីងសំពោងលើផ្លូវជាតិលេខ៧ ស្ថិតនៅចំណុចមុខអធិការដ្ឋានក្នុងភូមិអំពិលលើឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
សមត្ថកិច្ចបានឱ្យដឹងថា៖អ្នកបើកបរឈ្មោះ ផេន ផាន់ណា ភេទប្រុស អាយុ២១ឆ្នាំទីលំនៅភូមិថ្មទឹកដាច់ ឃុំកំពង់កើត ស្រុកកញ្ជៀច ខេត្ត ព្រៃវែងបានដឹកសំបកដបទឹកសុទ្ធសំពីងសំពោង ផ្ទុកទម្ងន់ប្រហែលជិត២០តោន ។
ក្រោយឃាត់សួរនាំ សមត្ថកិច្ចរកឃើញ៖តៃកុងគ្មានប័ណ្ណបើកបរ,គ្មានឯកសារ រថយន្ដ,ពាក់ព័ន្ធ,។ចំពោះរថយន្តកែច្នៃ១គ្រឿងខុសលក្ខណៈបច្ចេកទេសនេះនគរបាល ក្រុងកំពង់ចាម ធ្លាប់ផាកពិន័យនិងធ្វើកិច្ចសន្យាអប់រំ កាលពីចុងឆ្នាំ២០២០ម្ដងរួចមកហើយ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *