ព័ត៌មានសន្តិសុខសង្គម

កម្លាំងសមត្ថកិច្ចកំពុងតាមចាប់ក្រុមជិះម៉ូតូកាន់ពូថៅកាប់បុរស២នាក់ឲ្យរងរបួស

ប៉ៃលិន៖កម្លាំងនគរបាលកំពុងតាមចាប់ក្រុមជនសង្ស័យជិត១០នាក់ជិះម៉ូតូ៣គ្រឿងប្រដាប់ដោយកាំបិតនិងពូថៅបានកាប់បុរស២នាក់ឱ្យរងរបួស។
សមត្ថកិច្ចបានឱ្យដឹងថា កាលពីរសៀលថ្ងៃទី១៤ ខែវិច្ឆិកាមានក្រុមជនសង្ស័យជិត៧នាក់ជិះម៉ូតូ៣គ្រឿងប្រដាប់ដោយកាំបិតនិងពូថៅបានកាប់លើយុជន២នាក់ឱ្យរងរបួស។ហេតុការណ៍នេះបានកើតឡើងនៅក្បែរកាស៊ីណូហ្គ្រេនជេអឹមក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ជនរងគ្រោះ ឈ្មោះង៉ែត រីឆាត ភេទប្រុស អាយុ១៦ឆ្នាំរស់នៅភូមិតាង៉ែនក្រោមរបួសក្បាលនិងឈ្មោះកង វិច្ឆិកា ភេទប្រុស អាយុ១៧ឆ្នាំរបួសជើងកំពុងព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។បច្ចុប្បន្នកម្លាំងនគរបាលប៉ុស្តិ៍ន,គរបាលស្រុក,និងខេត្តបានសហការស្រាវជ្រាវតាមចាប់ក្រុមជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *