Uncategorized

លោក លី ប្រសើរ ផ្ញើសារអបអរសាទរនិងជូនពរ ឯកឧត្តម ហួត ហាក់ និងឯកឧត្តម សុខ សូកេន ដែលទើបត្រូវបានតែងតាំងជា រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងរដ្ឋមន្ត្រីក្រសួងអធិការកិច្ច

(ភ្នំពេញ)៖ លោកលី ប្រសើរ ចាងហ្វាងការផ្សាយគេហទំព័រ PLAnews ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ សូមសម្តែងនូវអំណរសាទរយ៉ាងក្រៃលែង ជូនចំពោះឯកឧត្តម ហួត ហាក់ និងឯកឧត្តម សុខ សូកេន ដែលទើបទទួលបានការតែងតាំងជា រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងរដ្ឋមន្ត្រីក្រសួងអធិការកិច្ច នៅថ្ងៃទី២០​ ខែកញ្ញា ឆ្នាំ២០២៤នេះ។

ឆ្លៀតក្នុងឱកាសនេះ យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី និងវត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ថែរក្សា ប្រទានពរជ័យសិរី សួស្តីជ័យមង្គលគ្រប់ប្រការ ជូនដល់ឯកឧត្តមរដ្ឋមន្ត្រីទាំងពីរ និងក្រុមគ្រួសារជាទីស្រឡាញ់ សូមប្រកបដោយសុភមង្គល ថាមពល និងជោគជ័យគ្រប់ភារកិច្ច ព្រមទាំងបានប្រកបដោយពុទ្ធពរទាំង ៤ប្រការ គឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *