Uncategorized

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងមរ៉ែនិងថាមពល អមដោយឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជាគណៈអធិបតីក្នុង ពិធី បញ្ចុះបឋមសីលាបើកការដ្ឋានសាងសង់ រោងចក្របស់ក្រុមហ៊ុនយក្យផលិតគ្រឿងអេឡិចត្រូនិចរបស់ជប៉ុន”ក្រុមហ៊ុនមីនីបៀរ-Minebea”

(ពោធិ៍សាត់) ឯកឧត្តម ស៊ុន ចាន់ថុល ឧបរដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ អមដោយឯកឧត្តម​ ខូយ រីដា អភិបាល​ នៃគណៈអភិបាលខេត្ត រួមជាមួយគណៈប្រតិភូ ព្រឹកថ្ងៃតី២០ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញជាគណៈអធិបតីក្នុង ពិធី បញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ រោងចក្រទី២របស់ក្រុមហ៊ុនយក្ស ផលិតគ្រឿងអេឡិកត្រូនិក របស់ជប៉ុន «ក្រុមហ៊ុនមីនេបៀ-Minebea» សាខាខេត្តពោធិ៍សាត់ នៅភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ។

ក្រុមហ៊ុនមីនេបៀ ខេមបូឌា-Minebea Cambodia Co.Ltd គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Minebea Mitsumi របស់ជប៉ុន។ ក្រុមហ៊ុននេះ គឺជាក្រុមហ៊ុនអេឡិចត្រូនិក ផលិតម៉ូទ័រគ្រប់ប្រភេទ ដែលយកទៅផ្គត់ផ្គង់ ទីផ្សារអន្តរជាតិ និងបានបើកដំណើរការដំបូងនៅកម្ពុជា ក្នុងឆ្នាំ២០១១ ក្នុងតម្លៃវិនិយោគប្រមាណ២៣លានដុល្លារ ខណៈបច្ចុប្បន្នក្រុមហ៊ុននេះ បានតម្លើងការវិនិយោគរបស់ខ្លួននៅកម្ពុជា ឡើងដល់ជាង៦០០លានដុល្លារ។

ជាមួយគ្នានោះ ក្រុមហ៊ុនមីនេបៀ-Minebea បានពង្រីកការវិនិយោគរបស់ខ្លួន ដោយនឹងចាប់ផ្ដើមបើកការដ្ឋានសាងសង់រោងចក្រទី២របស់ខ្លួន នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ នេះ លើផ្ទៃដីប្រមាណ៥០ហិកតា ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រគរ ខេត្តពោធិ៍សាត់ ដោយបានបង្កើតឱកាសសម្រាប់ ឱ្យយុវជន យុវនារី មានភាពងាយស្រួលក្នុងការស្វែងរកការងារ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *