Uncategorized

ពិធីបើកការប្រកួតកីឡា ស្ប៉េស្យាល់ អូឡាំពិកថ្នាក់ខេត្ត រវាងក្រុមកីឡាករខេត្តបន្ទាយមានជ័យ និងក្រុមកីឡាករខេត្តបាត់ដំបង នៅខេត្តបន្ទាយមានជ័យ

 

បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃចន្ទ ៧ រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ ឯកឧត្ដម សែម សុខា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនិតីសម្បទា បានចូលរួមជាអធិបតីភាព ក្នុងពិធីបើកការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិកថ្នាក់ខេត្ត រវាងខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង ដែលមានសមាសភាពចូលរួមពី ឯកឧត្តម យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ តំណាងមន្ទីរ ស.អ.យ. មន្ទីរអប់រំ មន្ទីរសុខាភិបាល សមាជិក សមាជិកា អនុគណៈកម្មការស្ប៉េស្យាល់អូឡាំពិកខេត្តទាំងពីរ និងលោក លោកស្រី ជាអាណាព្យាបាល លោកគ្រូ អ្នកគ្រូ កីឡាករ កីឡាការិនីសរុបប្រមាណ ១១២នាក់ នៅទីលានវិទ្យាល័យ ហ៊ុន សែន ខ្លាកូន ក្រុងសិរីសោភ័ណ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *