ព័ត៌មានសន្តិសុខសង្គម

រថយន្ដ៣គ្រឿង និងម៉ូតូបុកបន្តគ្នា មនុស្ស១៤នាក់រងរបួស

ស្វាយរៀង៖គ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់រវាងរថយន្ត៣គ្រឿងនិងម៉ូតូបានបុកបន្តបន្ទាប់គ្នា បណ្តាលឱ្យប្រុសស្រីចំនួន១៤នាក់បានរងរបួស។
នគរបាលបានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅលើផ្លូវលេខ១៣ ក្នុងភូមិគោកស្រម៉ ឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀងកាលពីយប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២។
មុនកើតហេតុឈ្មោះ អ៊ិន សំណាង អាយុ ៣៧ឆ្នាំ រស់នៅភូមិស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង បានជិះម៉ូតូម៉ាកហុងដា វ៉េវ ពីត្បូងទៅជើង។ម៉ូតូនេះបានបុកជាមួយរថយន្ត ម៉ាកTacoma បើកបរដោយឈ្មោះសួន កុសល អាយុ៣៨ឆ្នាំនៅស្រុករមាសហែក ខេត្តស្វាយរៀង។
គ្រានោះស្រាប់តែមានរថយន្ត២គ្រឿង បានមកបុកគ្នាពីក្រោយបន្តបន្ទាប់ទៀត បើកបរដោយឈ្មោះ អ៊ិត សូដា អាយុ៣៦ឆ្នាំ និងរថយន្តដឹកកម្មករ បើកបរដោយឈ្មោះ ចែម សារី អាយុ២៣ឆ្នាំបណ្ដាលឱ្យកម្មករកម្មការិនីនៅក្នុងរថយន្តរងរបួសចំនួន១៣នាក់ ធ្ងន់៤នាក់។
សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុដែលបណ្ដាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍នេះមកពី រថយន្តTacoma បើកបរមិនប្រកាន់ស្ដាំហើយតៃកុង បានរត់គេចខ្លួនបាត់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *