ព័ត៌មានសន្តិសុខសង្គម

ភ្លើងឆាប់ឆេះតូបលក់ដូរក្នុងផ្សារកំពង់ថ្មអស់ចំនួន៨តូប

 

កំពង់ធំ៖ឆ្លងចរន្តអគ្គិសនីបង្កជាភ្លើងបានឆាបឆេះតូបលក់ដូរផ្សារកំពង់ថ្មអស់ជំនួន៨តូបស្ថិតក្នុង ភូមិត្រស់ ឃុំបល្ល័ង ស្រុកបារាយណ៍ ខេត្តកំពង់ធំកាលពីវេលាទៀបភ្លឺចូលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១។
សមត្ថកិច្ចបានឱ្យដឹងថា អគ្គិភ័យនេះឆេះតូបលក់គ្រឿងបន្លាស់រថយន្ត ,លក់នាឡិកា,តូបកាត់សក់ និងតូបលក់គ្រឿងអគ្គិសនី សរុបចំនួន៨តូប។ម្ចាស់តូបដែលភ្លើងឆេះឈ្មោះ ឃី ម៉េងឃៀង អាយុ៤២ឆ្នាំឆេះតូប២ទំហំ៦មគុណ៤មខូចខាតសម្ភារគ្រឿងបន្លាស់រថយន្តអស់ទាំង២តូប។

ឈ្មោះ គង់ អាយុ៦៣ឆ្នាំឆេះតូបកាត់សក់ខូចខាត សម្ភារកាត់សក់មួយចំនួន។ឈ្មោះ ស៊ុយ គឹមលាង អាយុ៤៩ឆ្នាំឆេះតូបទំហំ៣មគុណ៤មលក់គ្រឿងអគ្គិសនីខូចខាតសម្ភារមួយចំនួន។ឈ្មោះ ឃឿង ធា អាយុ៥១ឆ្នាំតូបលក់គ្រឿងបន្លាស់រថយន្ដឆេះតូបទំហំ៣មគុណ៤ម ខូចខាតគ្រឿងបន្លាស់រថយន្ដ អស់គ្មានសល់។

ឈ្មោះ លី ណា អាយុ៥០ឆ្នាំតូបលក់គ្រឿងបន្លាស់នាឡិកាខូចខាតនាឡិកា មួយចំនួន។ឈ្មោះ ឃី កែវរ៉ាវិន៥៣ ឆ្នាំតូបលក់គ្រឿងបន្លាស់រថយន្ដឆេះតូបទំហំ ៣មគុណ៤មខូចខាតគ្រឿងបន្លាស់រថយន្ដអស់ទាំងស្រុង។ បុរសម្ចាស់តូបទាំង៦នាក់នេះរស់នៅខេត្តកំពង់ធំ។រីឯគ្រោះអគ្គិភ័យនេះបានប្រើរថយន្តពន្លត់ចំនួន៦គ្រឿង៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *