ព័ត៌មានសន្តិសុខសង្គម

នគរបាលឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីលួច

ភ្នំពេញ៖សមត្ថកិច្ចប៉ុស្តិ៍ទឹកល្អក់ទី២កាលពីទៀបភ្លឺចូលថ្ងៃទី១៥ ខែវិច្ឆិកាបានចាប់ក្រុមចោរ២នាក់ករណីលួចទូរសព្ទ២គ្រឿងក្នុងមន្ទីរពេទ្យលោកសង្ឃខណ្ឌទួលគោក។
មន្រ្តីនគរបាលបានឱ្យដឹងថា ជនសង្ស័យ២នាក់ឈ្មោះយឹម សុខសែនមនោរម្យ អាយុ ១៩ឆ្នាំ ស្នាក់នៅ ភូមិតាង៉ូវក្រោម សង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ។ឈ្មោះឈួន រិទ្ធី អាយុ ១៧ឆ្នាំ ស្នាក់នៅសង្កាត់ទួលសង្កែរខណ្ឌឬស្សីកែវ។ជនរងគ្រោះឈ្មោះទេព ឌីឡាអាយុ៤១ឆ្នាំអ្នករត់កង់បី ។
វត្ថុតាងចាប់បាន ម៉ូតូមួយគ្រឿងម៉ាកហុងដាស្កុបពីផ្លាកលេខ ភ្នំពេញ 1IN-1480 ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព និងទូរសព្ទ២គ្រឿងម៉ាក Samsung របស់ជនរងគ្រោះ។បច្ចុប្បន្នជន ទាំង២នាក់ត្រូវបានសមត្ថកិច្ចខណ្ឌទួលគោកឃាត់ខ្លួនបណ្ដោះអាសន្នដើម្បី សាកសួរ និងបញ្ជូនបន្ត៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *