ពោធិសាត់៖សមត្ថកិច្ចនគបាលស្រុកបាកានកាលពីរសៀលថ្ងៃទី២៩មករា២០២១បានចុះដកបំផ្លាញចោលដើមកញ្ឆាស្រស់ចំនួនជិត៣០០ដើមដែលប្រជាពលរដ្ឋលួចដាំនៅតាមផ្ទះដែលខុសនឹងច្បាប់។ការបង្ក្រាបដំណាំកញ្ឆានេះធ្វើឡើងនៅភូមិខ្វាវ ឃុំរំលិច ស្រុកបាកានខេត្តពោធិសាត់។
លោកវរសេនីយ៍ទោជាអារុណអធិការស្តីទីនគរបាលស្រុកបាកានបានឱ្យដឹងថា៖លោកបានដឹកនាំកម្លាំងសហការជាមួយនគបាលប៉ុស្តិ៍រដ្ឋបាល,អាជ្ញាធមូលដ្ឋានចុះបំផ្លាញដើមកញ្ឆាស្រស់ទាំងតូចទាំងធំដែលប្រជាពលរដ្ឋបានលួចដាំនៅតាមផ្ទះមានចំនួន២៧៨ដើម ។
លោកអធិការបានឱ្យដឹងទៀតថា៖ការបង្ក្រាបដំណាំកញ្ឆានៅតាមផ្ទះប្រជាពលរដ្ឋឈ្មោះ កែវឈុំ ភេទប្រុសអាយុ៨០ឆ្នាំ,ឈ្មោះសេនយូវភេទប្រុសអាយុ៥៨ឆ្នាំ,ឈ្មោះឃនខាភេទស្រីអាយុ៦០ឆ្នាំ,ឈ្មោះទូចជ្រៀចភេទស្រីអាយុ២២ឆ្នាំអ្នកទាំងអស់រស់នៅក្នុងភូមិឃុំស្រុកខាងលើ។លោកបន្តថាប្រជាពលរដ្ឋទាំងនេះមានវ័យចាស់ជរាផងនោះត្រូវសមត្ថកិច្ចអប់រុំណែនាំនិងបានធ្វើកិច្ចសន្យាបញ្ឈប់ការដាំដំណាំកញ្ឆានេះបន្តទៀតព្រោះខុសច្បាប់។
បច្ចុប្បន្នដើមកញ្ឆាត្រូវសមត្ថកិច្ចនគបាលដឹកនាំយកមករក្សាទុកនៅអធិការនគបាលស្រុកបាកានរងចាំធ្វើពិធីដុតកម្ទេចចោល៕សហការី