ព័ត៌មានជាតិ

សមត្ថកិច្ចខេត្តបាត់ដំបងបញ្ជូនស្ត្រីជនជាតិវៀតណាម០៣នាក់ឆ្លងដែនខុសច្បាប់ទៅនាយកដ្ធានជំនាញ

 

បាត់ដំបង៖នគរបាលអន្តោប្រវេសន៍ខេត្តបានបញ្ជូនជនបរទេសជាជនជាតិវៀតណាមចំនួន៣នាក់ទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃដើម្បីអនុវត្តតាមនីតិវិធីកាលពីរសៀលថ្ងៃទី២៧ខែមករាឆ្នាំ២០២១។
លោកឧត្តមសេនីយ៍ត្រីដាញ់អេងប៊ុនចាន់ស្នងការងទទួលផែនអន្តោប្រវេសន៍ខេត្តបាត់ដំបងបានឱ្យដឹងថាស្ត្រីជនបរទេសចំនួន៣នាក់ត្រូវកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅនាយកដ្ឋានជំនាញបន្ទាប់ពីបានធ្វើដំណើរឆ្លងចូលពីក្នុងទឹកដីថៃមកទឹកដីតាមច្រកទ្វារអន្តរជាតិដូងក្នុងស្រុកកំរៀងខេត្តបាត់ដំបងដោយខុសច្បាប់។
សមត្ថកិច្ចនៅទីនោះបានពិនិត្យនិងបានដាក់ឱ្យពួកគាត់ធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។បន្ទាប់ពីរយៈពេលធ្វើចត្តាឡីស័កបានកន្លងផុតទៅហើយពួកគាត់មិនមានករណីCovid19ទេ(អវិជ្ជមាន)ទើបសមត្ថកិច្ចរៀបចំបញ្ជូនពួកគាត់ទៅកាន់នាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃដើម្បីអនុវត្តតាមនីតិវិធី៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *