Uncategorized

ទទួលស្គាល់សមាសភាពគណៈកិត្តិយសអនុសាខាស្រុកជាំសាន្ត

 

ព្រះវិហារ៖សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារនៅព្រឹកថ្ងៃទី២៥ខែមករាឆ្នាំ២០២១បានរៀបចំពិធីប្រកាសទទួលស្គាល់សមាសភាពគណៈកិត្តិយសគណៈកម្មាធិការអនុសាខាស្រុកជាំក្សាន្តក្រុមកាកបាទក្រហមកម្ពុជាឃុំ និងអ្នកស្ម័គ្រចិត្តភូមិ ប្រចាំអនុសាខាកាកបាទក្រហមកម្ពុជាស្រុកជាំក្សាន្ត។

លោកស្រីអនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារបានផ្តាំផ្ញើសូមជូនសមាជិកសមាជិកាអនុសាខាទាំងអស់ត្រូវ៖1-បន្តរក្សាសាមគ្គីផ្ទៃក្នុងឱ្យបានកាន់តែជិតស្នទ្ធនិងសុខដុមរមណីកម្ម។2បន្តពង្រឹងសមត្ថភាពមន្ត្រីអនុសាខា3,បន្តពង្រឹងកិត្តិនាមរបស់កាកបាទក្រហមកម្ពុជាបំពេញការងារតាមគោលការណ៍ទាំង៧របស់ចលនា ធ្វើសកម្មភាពដូចភ្លៀងរលឹម។4-បន្តពង្រឹង ពង្រីកកម្លាំងយុវជន អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាឱ្យនៅតែជាបណ្តាញដ៏រឹងមាំនិងជាកម្លាំងចលករនៃសេវាកម្មមនុស្សធម៌ មាននិរន្តរភាព និងប្រកបដោយប្រសិទ្ធភាព។

5-បន្តការគាំទ្រ ពង្រឹង ពង្រីក សមាជិកភាព និងកៀរគរសប្បុរសជន6-បន្តលើកកម្ពស់ចងក្រងឯកសារ ថែទាំសមិទ្ធផលរបស់កាកបាទក្រហមកម្ពុជាដែលផ្តល់ជូនសហគមន៍7-បន្តពង្រឹងនិងលើកកម្ពស់របបរាយការណ៍សកម្មភាពនិងរបាការណ៍វឌ្ឍនភាពរបស់អនុសាខានិងផ្តល់របាយកាណ៍អោយបានទាន់ពេលមកសាខាអោយបានទាន់វេលា៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *