ព្រះវិហារ៖នៅសាលាខេត្តកាលពីព្រឹកថ្ងៃទី១៩ខែមិថុនាឆ្នាំ២០២០លោកប្រាក់សុវណ្ណអភិបាលខេត្តព្រះវិហារនិងលោកឡុងសុវណ្ណប្រធានក្រុមប្រឹក្សាខេត្តបានអញ្ជើញជាអធិបតីភាពក្នុងពិធីផ្សព្វផ្សាយស្តីពីការប្រកាសនិងដាក់ឱ្យដំណើរការមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត។
ក្នុងនោះមានការអញ្ជើញចូលរួមក្នុងពិធីប្រកាសមន្ត្រីសមាជិកក្រុមប្រឹក្សាខេត្តអភិបាលរងខេត្តកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទប្រធានក្រុមប្រឹក្សាក្រុងស្រុកអភិបាលក្រុងស្រុកថ្នាក់ដឹកនាំក្រុងស្រុកលោកលោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្តប្រធានមន្ទីរសុខាភិបាលខេត្តប្រធានមន្ទីរពេទ្យបង្អែកខេត្តចំនួន២១០នាក់។
សូមបញ្ជាក់ថាក្នុងពិធីប្រកាសអន្តរក្រសួងលេខ១៥២ស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីខេត្តនិងប្រកាសអន្តរក្រសួងលេខ១៨២ស្ដីពីលក្ខខណ្ឌហិរញ្ញវត្ថុ។លក្ខខណ្ឌបច្ចេកទេសនិងនីតិវិធីហិរញ្ញវត្ថុសម្រាប់ការផ្ទេរធនធានហិរញ្ញវត្ថុមានភ្ជាប់លក្ខខណ្ឌទៅឱ្យរដ្ឋបាលរាជធានីខេត្តសម្រាប់អនុវត្តមុខងារគ្រប់គ្រងនិងផ្ដល់សេវាសុខាភិបាលឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខេត្ត៕