Uncategorized

រថយន្តធុនធំបើកបុកជាមួយរថយន្តកែច្នៃបណ្ដាលឲ្តៃយកុងម្នាក់រងបួសធ្ងន់


​ព្រះសីហនុ​៖គ្រោះថ្នាក់ចរាចរណ៍មួយរវាង​រថយន្តធុនធំបើកបុកជាមួយរថយន្ត​កែច្នៃ​បណ្តាលឱ្យតៃកុងរថយន្តធំរងរបួសធ្ងន់​។ហេតុការណ៍នេះបានកើតឡើងនៅលើ​ដង​ផ្លូវជាតិ​លេខ​៤ ​ចន្លោះ​គីឡូម៉ែត្រ ១២១-១២២ ស្ថិត​ក្នុងភូមិ​ក្រាំង​អាត់ ឃុំ​កំពង់សីលា ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ កាលពី​យប់ ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០២០។

​មន្ត្រី​កងរាជអាវុធហត្ថ ស្រុក​កំពង់​សិលា ខេត្ត​ព្រះសីហនុ បាន​ឱ្យ​ដឹងថាៈ គ្រោះថ្នាក់​ចរាចរណ៍ រវាង​រថយន្តធំ​ម៉ាក​ហ៊្វុ​យ​ហ្សួ ក្បាល​ពណ៌​លឿង សណ្តោង​រ៉ឺម៉ក ពាក់​ផ្លាកលេខ ព្រះសីហនុ 3A -6926 អ្នកបើកបរ ឈ្មោះ ម៉ៅ ប៉ា​លី ភេទ​ប្រុស អាយុ ២៦​ឆ្នាំ មាន​ទីលំនៅ ភូមិ​ត្រពាំង​ក្រសាំង ឃុំ​ក្រាំង​អំពិល ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។​
ប្រភព​ដដែល បាន​បន្តថាៈ ជនរងគ្រោះ (​ម៉ៅ បាលី​) បើកបរ​ក្នុងទិសដៅ ពី​ព្រះសីហនុ​-​ភ្នំពេញ បាន​បុក​ប៉ះ​ជាមួយ រថយន្ត​កែច្នៃ​មួយគ្រឿង បើកបរ​ស្រប​ទិស​គ្នា បណ្តាលអោយ​អ្នកបើកបរ រថយន្ត​ហ៊្វុយយ​ហ្សួ រងរបួស​ធ្ងន់ ហើយ​បាន​ត្រូវ​បញ្ជូនទៅ មន្ទី​ពេទ្យ​បង្អែក ខេត្ត​ព្រះសីហនុ ។ ចំណែក​អ្នកបើកបរ រថយន្ត​កែច្នៃ បាន​រត់​គេចខ្លួនបាត់៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *