បាត់ដំបង៖កាលពីរសៀលថ្ងៃទី១៨ខែមិថុនាឆ្នាំ២០២០នារីម្នាក់ដែលជាម្ចាស់គណនីហ្វេសប៊ុកឈ្មោះMeyMeyបានចូលខ្លួនមកសុំទោសសមត្ថកិច្ចប៉ូលិសចរាចរណ៍ខេត្តបាត់ដំបងក្រោយពេលសរសេរបង្ហោះក្នុងហ្វេសបុកដោយភ្ជាប់រូបភាពមន្ត្រីនគរបាលចរាចរណ៍កាលពីថ្ងៃទី១៦ខែមិថុនាឆ្នាំ២០២០។
លោកអ៊ឹម កុសលស្នងការរងនិងជាប្រធានក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាន នគរបាល ខេត្តបាត់ដំបង បានឱ្យដឹងថានៅ ចំពោះមុខសមត្ថកិច្ចម្ចាស់ គណនីនេះដែល មានឈ្មោះ ពិត ថាហេង រស្មីភេទស្រីអាយុ៤៣ឆ្នាំរស់នៅសង្កាត់ចំការសំរោងក្រុងបាត់ដំបង។នាងបានសារភាពទទួលស្គាល់ កំហុស ថាគាត់ ពិតជា បានសរសេរថា៖”មិនទាន់ដល់ផងមានសត្វចម្លែកនៅខាងមុខកាក់ផ្លូវបើបង
ប្អូនណាចង់មកលេងប្រាសាទបាណន់ប្រយ័ត្នប្រយែងផង”។
ខ្លឹមសារនេះគាត់មានចេតនាសរសេរសំដៅចំពោះមន្ត្រីនគរបាលចរាចរណ៍ដែលកំពុងឈរតាមដងផ្លូវនោះថា(ជាសត្វចម្លែក)ពិតប្រាកដមែន។នារីឈ្មោះMeyMeyបានបញ្ជាក់ថាជការសរសេរនេះគឺជាលេងសើចទេមិនមានគោលបំណងអ្វីឡើយ។ហេតុការណ៍នេះកើតឡើងនៅពេលដែលគាត់និងមិត្តភក្តិម្នាក់ទៀតជិះម៉ូតូទៅលេងប្រាសាទបាណន់ហើយ គាត់មិនបានពាក់មួកសុវត្ថិភាពទេ។ការ ធ្វើ ដំណើរ របស់ គាត់ នៅពេលនោះក៏មិនត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ផាកពិន័យទេ។ចំពោះការថតរូប ភាព ភ្ជាប់ ជាមួយ មន្ត្រី នគរបាល ចរាចរណ៍នៅខាងក្រោយរួច រួចសរសេរបង្ហោ:តែម្តង ។
លោកស្នងការងបានឱ្យដឹងថាក្រោយពេលសាកសួររួចម្ចាស់គណនីហ្វេសប៊ុកឈ្មោះMeyMeyបានទទួលស្គាល់កំហុសដែលគាត់បានធ្វើហើយបានធ្វើលិខិតសុំអភ័យទោសចំពោះកំហុសឆ្គងរបស់គាត់ដែលបានប្រព្រឹត្តមិនគប្បី ចំពោះ ប៉ូលិសចរាចរណ៍។បានអំពាវនាវសូមកុំឱ្យបងប្អូនប្រជាពលរដ្ឋកុំ យក គំរូតាមគាត់ឱ្យសោះហើយសូមចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកដែលរាជរដ្ឋាភិបាលបានដាក់ចេញ។
លោកស្នងការរងខេត្តបានបញ្ជាក់ថាបន្ទាប់ពីម្ចាស់ហ្វេសបុកឆ្លើយសារភាពរួចមកលោកស្នងការខេត្តបានឱ្យធ្វើលិខិតសុំទោសនិងធ្វើកិច្ចសន្យាហើយឱ្យវិលត្រឡប់ទៅលំនៅស្ថានវិញ៕