Uncategorized

លោកវរៈសេនីយ៍ទោ ទេព រដ្ឋា អធិការនគរបាលស្រុកព្រះនេត្រព្រះ បាននាំ មីចំនួន៧០កេសតូច របស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ឧបត្ថម្ភដល់ក្រុមទូកង ស្រុកព្រះនេត្រព្រះ

(បន្ទាយមានជ័យ​)÷នៅព្រឹកថ្ងៃសៅរ៍ ៩ កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកវរសេនីយ៍ទោ ទេព រដ្ឋា អធិការ នគរបាលស្រុកព្រះនេត្រព្រះ បាននាំ មីចំនួន ៧០កេស របស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ និងលោកស្រី ឧបត្ថម្ភ​ដល់ក្រុមទូកង ដែលចូលរួមប្រណាំងកម្សាន្តលេងសប្បាយរំសាយការនឿយហត់របស់ប្រជាពលរដ្ឋ ក្នុងបរិវេណ​វត្តពោធិកែវ​ព្រះនេត្រព្រះ​ ស្ថិតនៅ ភូមិកណ្តាល​ ឃុំ-ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

សូមបញ្ជាក់ថា ការរៀបចំពិធីប្រណាំងទូកនេះ ធ្វើឡើងដើម្បីជាការកម្សាន្តសប្បាយរំសាយការនឿយហត់របស់ប្រជាពលរដ្ឋនៅជិតឆ្ងាយមកកម្សាន្ត និងដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ ដែលនឹងមកដល់នៅពេលខាងមុខនេះ ក្នុងគោលដៅចូលរួមថែរក្សាទំនៀមទម្លាប់ វប្បធម៌ ប្រពៃណីជាតិ ដែលមានជាយូរលង់ណាស់មកហើយ សំដៅធ្វើឱ្យកូនចៅជំនាន់ក្រោយបានចូលរួមយល់ដឹងពីពិធីបុណ្យជាតិ ដែលដូនតារបស់ខ្លួនបានបន្សល់ទុកឱ្យ និងឱ្យថែរក្សាបានគង់វង្សទៀតផង។

ជាមួយគ្នានេះផងដែរ ពិធីប្រណាំងទូកនេះគឺជាការឧទ្ទិសដល់វីរកងទ័ពជើងទឹកនៃកុលបុត្រខ្មែរជំនាន់ដើម ក្នុងការវាយយកទឹកដីមហានគរពីការឈ្លានពានរបស់សត្រូវ។ ពិធីនេះក៏ឧទ្ទិសដល់គុណព្រះធរណី និងព្រះគង្គា ដែលបានដឹកនាំដីល្បាប់ដ៏មានជីវជាតិមកស្រោចស្រពលើផ្ទៃដីឱ្យផលដំណាំប្រជាកសិករទទួលផលល្អប្រសើរសម្រាប់ជីវភាព ប្រកបដោយភាពសុខក្សេមក្សាន្ត ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *