ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចកំពុងស្រាវជ្រាវ ករណីបុរសម្នាក់ស្លាប់ក្នុងបន្ទប់ផ្ទះសំណាក់ស្រែមានលាភ ដោយសង្ស័យស្លាប់លើបង្គង

ខេត្តព្រៃវែង៖ ហេតុការណ៍បង្កភ្ញាក់ផ្អើលមួយ បានធ្វើឲ្យជ្រួលច្របល់ពេញផ្ទះសំណាក់ស្រែមានលាភ បន្ទាប់ពីបុគ្គលិកផ្ទះសំណាក់ ចូលទៅក្នុងបន្ទប់ប្រទះឃើញបុរសម្នាក់ស្លាប់ដោយមិនទាន់ដឹងពីមូលហេតុដែលករណីនេះគេសង្ស័យអាចស្លាប់ដោយសារការរួមភេទ។
សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើង នៅក្នុងបន្ទប់លេខ៣ផ្ទះសំណាក់ស្រែមានលាភស្ថិតក្នុងភូមិកំពង់ពពិល ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែងកាលពីម៉ោង៥ល្ងាច ថ្ងៃទី៨ខែតុលាឆ្នាំ២០២៤។
បុរសដែលស្លាប់ឈ្មោះសាំង ស៊ីនអាយុ៥៤ឆ្នាំ មានទីលំនៅភូមិកោះរះលើឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្ដាល។
ប្រភពដដែលបានបន្តថានៅវេលាម៉ោង១១ព្រឹក ថ្ងៃទី៨តុលា ជនរងគ្រោះបានចូលមកដេកផ្ទះ សំណាក់ខាងលើ ក្នុងបន្ទប់លេខ០៣ហើយ មួយសន្ទុះក្រោយមកក៏មានស្ត្រីម្នាក់ មិនស្គាល់អត្តសញ្ញាណ បានចូលទៅក្នុងបន្ទប់នោះដែរ។ប្រមាណជា២០ នាទីក្រោយមក ស្ត្រីរូបនោះក៏ចាកចេញទៅវិញបាត់។
ប្រភពនោះបានបញ្ជាក់ថា រហូតដល់ម៉ោង៤ល្ងាច ដោយមិនឃើញជនរងគ្រោះចេញពីបន្ទប់សោះបុគ្គលិកផ្ទះសំណាក់ម្នាក់ឈ្មោះ សេង សុខនី ភេទ ស្រី អាយុ៥០ឆ្នាំ បានចូលទគោះទ្វារ ឃើញទ្វារបើកមិនចាក់គន្លឹះ ក៏ចូលទៅមើល ស្រាប់តែឃើញជនរងគ្រោះដេកស្លាប់នៅក្នុងបន្ទប់បាត់ទៅហើយ ទើបមានការផ្អើលឆោរឡោឡើងតែម្ដង។
ក្រោយពីទទួលបានព័ត៌មាននេះ សមត្ថកិច្ចស្រុកពារាំង បានចុះទៅពិនិត្យរហូតដល់ព្រឹកថ្ងៃទី៩ខែតុលា ទើបព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ព្រៃវែង ដឹកនាំកម្លាំងជំនាញចុះទៅត្រួតពិនិត្យ និងបានប្រគល់សពទៅឲ្យសាច់ញាតិយកទៅធ្វើបុណ្យ ក្រោយពីធ្វើកោសល្យវិច័យរួច។
ទោះជាយ៉ាងណាក៏ដោយ ជុំវិញករណីខាងលើនេះសមត្ថកិច្ចក៏ដូចជាព្រះរាជអាជ្ញា មិនបានអនុញ្ញាតឲ្យអ្នក សារព័ត៌មានចូលថតរូបភាពនៅក្នុងកន្លែងកើតហេតុទេ ហើយក៏មិនបានផ្ដល់ព័ត៌មានអ្វីដល់អ្នកព័ត៌មានដែរ។ ដូច្នេះហើយទើបគេមិនទាន់ដឹងពីមូលហេតុនៃការស្លាប់របស់ជនរងគ្រោះ។ ប៉ុន្តែតាមការសង្ស័យ គឺអាចជាករណីនាំស្រីស្នេហ៍មកឡើងឋានសួគ៌ ហើយត្រូវស្លាប់លើបង្គង៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *