Uncategorized

លោកហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីសំណេះ សំណាលជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជនខេត្តរតនគិរី

 

ខេត្តរតនគិរី៖កាលពីរសៀលថ្ងៃទី៩ ខែតុលាឆ្នាំ២០២៤លោកបហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍ និងជាអគ្គលេខា ធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាបានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជនខេត្តរតនគិរី។ពិធីនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានគណៈមហាជន គណៈកម្មាធិការកណ្តាលសមាជិក សមាជិកាជនបង្គោលគណៈចលនាមហាជន ខេត្ត ក្រុង-ស្រុក និងឃុំ-សង្កាត់ ក្នុងខេត្តរតនគិរី សរុប២៧៤ រូប។
លោកណាប់ ប៊ុនហេង អនុប្រធានប្រចាំការគណៈកម្មា ធិការបក្សខេត្តរតនគិរី បានថ្លែងអំណរគុណ និងសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់លោកអគ្គលេខាធិការ និងគណៈប្រតិភូ ដែលបានផ្តល់កិត្តិយសដល់គណៈកម្មាធិការបក្សខេត្ត អញ្ជើញមកសំណេះសំណាលដោយផ្ទាល់ នាឱកាសនេះ។
បន្ទាប់ពីស្តាប់របាយការណ៍របស់តំណាងគណបក្សខេត្ត លោកអគ្គលេខាធិការបានកោតសរសើរដល់ក្រុមការងារ ទាំងអស់ដែលបានខិតខំប្រឹងប្រែងកសាងនូវសមិទ្ធផលជាច្រើនក្នុងខេត្តរតនគិរី ជាពិសេសការបង្ហាញការគាំទ្រដល់គម្រោង «ព្រែកជីកហ្វូណនតេជោ»នាពេលកន្លង មកនេះ។ ទន្ទឹមនេះលោកក៏បានសំណូមពរដល់ថ្នាក់ ដឹកនាំក្រុមការងារមហាជនខេត្តរតនគិរី គ្រប់លំដាប់ ថ្នាក់ទាំងអស់ ជឿជាក់លើការដឹកនាំ របស់ប្រមុខគណបក្ស ហើយត្រូវអនុវត្តឱ្យបានយ៉ាងម៉ឺងម៉ាត់នូវការចង្អុលការទាំងអស់ ស្របតាមទៅសភាពការណ៍ជាក់ ស្ដែងក្នុងមូលដ្ឋាន និងត្រូវធ្វើយ៉ាងណាថែរក្សាសាមគ្គី ឯកភាពផ្ទៃក្នុងដែលជាកត្តាគន្លឹះរបស់គណបក្ស ព្រម ទាំងចូលរួមជំរុញដល់ការផ្សព្វផ្សាយ ទៅដល់សមាជិកសមាជិកាគណបក្សឱ្យស្វែងយល់ និងគាំទ្រដល់ការសម្រេចចិត្តនានារបស់រាជរដ្ឋាភិបាល។
លោកបញ្ជាក់ទៀតថា «ពិតណាស់ប្រសិនបើមិនមាន វត្តមានរបស់អ្នកជំនាន់មុនគឺមិនអាចមានវត្តមានយុវជនជំនាន់ក្រោយដែរ»។ ក្នុងន័យនេះលោកចង់បង្ហាញឱ្យយុវជនជំនាន់ក្រោយយល់ពីតម្លៃនៃការលះបង់របស់អ្នកជំនាន់មុន ហើយបន្តរួមគ្នាថែរក្សា សមិទ្ធិផលនានាដែលសម្រេចបានរបស់គណបក្ស និងសូមឱ្យសមាជិកទាំង អស់ជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និងមានសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស ប្រជាជនកម្ពុជា ជានាយករដ្ឋមន្ត្រី។
ពិធីសំណេះសំណាលនាពេលនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងជួបសំណេះសំណាល សួរសុខទុក្ខអង្គបោះឆ្នោត និងបេក្ខជនពេញសិទ្ធរបស់គណបក្ស ប្រជាជនកម្ពុជា ក្នុងគោលដៅពង្រឹងរចនាសម្ព័ន្ធ និងតួនាទីរបស់ការងារចលនាមហាជនរបស់គណបក្សនៅថ្នាក់មូលដ្ឋានរបស់គណបក្ស ដើម្បីរួមចំណែកដល់ការ ធានាជ័យជំនះជូនគណបក្សនៅគ្រប់ការបោះឆ្នោត៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *