ព័ត៌មានសន្តិសុខសង្គម

កំពុងស្រាវជ្រាវរករថយន្ត បុកស្លាប់ម្ដាយនិងកូនទាំង០៣នាក់ ខណៈពេលដឹកដៃនាំកូនដើរឆ្លងផ្លូវ

ភ្នំពេញ ៖សមត្ថកិច្ចកំពុងស្រសវជ្រាវរករថយន្តបុកស្ត្រីម្នាក់បានដឹកដៃកូនប្រុសស្រី២នាក់ដើរឆ្លងផ្លូវ ត្រូវរថយន្តបុកស្លាប់ទាំង៣នាក់ រដូកលរណែលពេញផ្លូវ ហើយរថយន្តបើករត់គេចបាត់ កាលពីព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៤ ភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។
ជនរងគ្រោះទាំង៣នាក់ម្តាយកូន ឈ្មោះ ហង់ រ៉ាន់ ភេទស្រី អាយុ៤២ឆ្នាំ កូនប្រុសឈ្មោះ ទូច សំណាង អាយុ៨ឆ្នាំ កូនស្រីឈ្មោះ ទូច ចាន់នី អាយុ៦ឆ្នាំ ដែលមានប្តីឈ្មោះ សែស ទូច អាយុ៤២ឆ្នាំ ប្រកបមុខរបរដើរសុំទាន ស្នាក់នៅក្នុងវត្តកំបូល សង្កាត់កំបូល ខណ្ឌកំបូល មានស្រុកកំណើត ភូមិអូរស្ងាត់ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ។
ប្រជាពលរដ្ឋបានឱ្យដឹងថា គ្រួសារខាងលើ មានកូនប្រុសស្រី២នាក់ ប្រកបរបរសុំទាន ចូលស្នាក់អាស្រ័យនៅក្នុងបរិវេណវត្តកំបូល ច្រើនខែមកហើយ ហើយមុនកើតហេតុ នៅវេលាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤នេះ គេឃើញស្ត្រីរងគ្រោះ ពរកូនស្រី និងដឹកដៃកូនប្រុស ចេញពីវត្តកំបូល ស្របពេលដែលមេឃកំពុងភ្លៀងរលឹម តាមបណ្តោយផ្លូវជាតិលេខ៤ពីកើតទៅលិច។ លុះដល់ចំណុចកើតហេតុ ក៏ដឹកដៃកូនដើរឆ្លងផ្លូវពីជើងទៅត្បូង។ដល់បំណែកផ្លូវម្ខាងទៀតហើយ ស្រាប់តែមានរថយន្ត២កឹប ពណ៌ខ្មៅបើកពីកើតទៅលិច វ៉ាជែងរថយន្តកុងតឺន័រ បុកស្ត្រីរងគ្រោះ៣នាក់ម្តាយកូន ប៉ើងជាង២០ម៉ែត្រ បណ្តាលឱ្យស្លាប់ភ្លាមៗនៅកន្លែង រថយន្តមិនបានឈប់ បន្តបើកគេចទៅបាត់ស្រមោល។ បន្សល់ទុកសពជនរងគ្រោះទាំង៣នាក់ម្តាយកូននៅកណ្តាលផ្លូវ ។
ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅអន្តរាគមន៍ វត្តមានបុរសជាប្តី ទៅដល់គ្រាន់តែឃើញសពប្រពន្ធកូន ស្រែកទ្រហ៊ោរយំ ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ សមត្ថកិច្ចជំនាញ ពិនិត្យស្លាកស្នាមធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី និងបន្តស្រាវជ្រាវស្វែងរករថយន្ត មកដោះស្រាយតាមច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *