ព័ត៌មានសន្តិសុខសង្គម

ជនជាតិថៃមួយក្រុម បានដេញវាយពលរដ្ឋខ្មែរ បង្ករអសន្តិសុខសង្គម

បន្ទាយមានជ័យ៖ជនជាតិថៃមួយក្រុមបានបង្កការភ្ញាក់ផ្អើល បន្ទាប់ពីដេញវាយពលរដ្ឋខ្មែរ នៅតាមផ្លូវក្នុងភូមិក្បាលស្ពានសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត កាលពីព្រឹកថ្ងៃទី២៣ ខែឧសភា។
ប្រភពព័ត៌មានបានឱ្យដឹងថា ក្រុមជនជាតិថៃដែលមកស្នាក់នៅបម្រើការងារតាមអនឡាញនោះប្រដាប់ដោយកាំបិតនិងដំបង ដេញវាយប្រជាពលរដ្ឋខ្មែរដែលធ្វើដំណើរឆ្លងកាត់ដោយជិះម៉ូតូឬផាស្អេបជាដើម។ក្រុមជនជាតិថៃទាំងនោះមកវាយក្រុមកម្មករដឹកដែកដែលគាត់ដឹកឆ្លងកាត់បណ្ដាលឱ្យរងរបួស២នាក់។
មុនកើតហេតុក្រុមជនជាតិថៃដើរឆ្លងផ្លូវ តែដោយសារកម្មករដឹកដែកគាត់រាដៃមិនឱ្យឆ្លងផ្លូវខ្លាចប៉ះធ្វើឱ្យជនជាតិថៃទាំងនោះផ្ទុះកំហឹងស្ទុះមកវាយតប់ពលរដ្ឋខ្មែរតែម្តង។ពេលនោះកម្លាំងនគរបាលក្រុង-កងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានចុះមកអន្តរាគមន៍ដើម្បីទប់ស្កាត់នូវអំពើហិង្សាដោយជនជាតិថៃនោះ។
លោកសៅ សារឿនអធិការនគរបាលក្រុងប៉ោយប៉ែតបានឱ្យដឹងថា កម្លាំងរបស់លោកបាននាំខ្លួនជនជាតិថៃបង្កហេតុ៣នាក់យកទៅសាកសួរនៅអធិការដ្ឋាននគរបាលក្រុង៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *