ព័ត៌មានសន្តិសុខសង្គម

បង្រ្កាបទីតាំងខារ៉ាអូខេមួយកន្លែង លួចបង្កប់សេវាផ្លូវភេទ សង្គ្រោះស្ត្រី១៨នាក់

កំពង់ស្ពឺ៖សមត្ថកិច្ចខេត្តកំពង់ស្ពឺបានចុះបង្ក្រាបទីតាំងខារ៉ាអូខេមួយកន្លែង “យីហោមាន់ស្រែបន្លែធម្មជាតិ”ដែលលួចបង្កប់សេវាផ្លូវភេទ និងសង្គ្រោះស្ត្រីរងគ្រោះចំនួន១៨នាក់។
សមត្ថកិច្ចខេត្តកំពង់ស្ពឺបានឱ្យអ្នកសារព័ត៌មានដឹងនៅព្រឹកថ្ងៃទី២៣ ខែឧសភានេះថា កម្លាំងប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនខេត្ត សហការជាមួយមន្ត្រីអាជ្ញាធរមូលដ្ឋានកាលពីរសៀលថ្ងៃទី២២ ខែឧសភា បានបង្ក្រាបហាងខារ៉ាអូខេមួយកន្លែង ដែលមានយីហោ“មាន់ស្រែបន្លែធម្មជាតិ” ស្ថិតនៅភូមិបឹងស្ដុក ឃុំបរសេដ្ឋ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។
មន្ត្រីដដែលបានឱ្យបន្តថា ការចុះបង្ក្រាបទីតាំងខារ៉ាអូខេខាងលើគឺបានរកឃើញបទល្មើសជាក់ស្តែងមានដូចជា កន្លែងសម្រាប់បម្រើសេវារួមភេទចំនួន២បន្ទប់។ក្នុងនោះឃាត់ខ្លួនមនុស្ស២នាក់ម្នាក់ជាម្ចាស់ហាងឈ្មោះ យូរ អាត់ អាយុ៤៥ឆ្នាំនិងម្នាក់ទៀតឈ្មោះលី ខ្មុំ ភេទស្រី អាយុ៣០ឆ្នាំជាមេការ។
គ្រាប្រតិបត្តិការសមត្ថកិច្ចក៏បានសង្គ្រោះស្ត្រីដែលបម្រើសេវាផ្លូវភេទនៅទីនោះចំនួន១៨នាក់។ក្រោយមកកម្លាំងជំនាញបានយកអ្នកពាក់ព័ន្ធទៅសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដើម្បីចាត់ការបន្ត៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *