ព័ត៌មានសន្តិសុខសង្គម

អគ្គីភ័យឆេះភូមិគ្រឹះមួយកន្លែង នៅខណ្ឌពោធិ៍សែនជ័យ ដោយសារជាងដៃផ្សារដែកធ្លាក់កម្ទេចធូប

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្តាញព័ត៌មាន  ឲ្យដឹងថា ក្រោយពីបានទទួលព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍មកកាន់មន្ត្រីជំនាញ ភ្លាមៗនោះលោកបានបញ្ជាទៅរថយន្តពន្លត់អគ្គិភ័យគ្រប់គោលដៅទាំងអស់ ធ្វើការចេញរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបន្តថា នៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងជំនាញបានធ្វើការអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗ មិនឲ្យអណ្តាតភ្លើងឆាបឆេះរាលដាលទៅមុខទៀតឡើយ។ ប្រតិបត្តិការនេះ សមត្ថកិច្ចប្រើប្រាស់ទឹកអស់២០ឡាន ដោយក្នុងនោះ រួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន១៤គ្រឿង ប្រើប្រាស់ទឹកអស់១៤ឡាន និងរថយន្តកងពលតូចលេខ៧០ ចំនួន៣គ្រឿង ប្រេីប្រាស់ទឹកអស់២ឡាន និងរថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់១ឡាន។

ចំពោះករណីគ្រោះអគ្គិភ័យខាងលើនេះ បានឆាបឆេះបន្ទប់ជាន់ទី៣ អស់ចំនួន២បន្ទប់ និងពុំបានបណ្តាលឲ្យឆាបឆេះរាលដាលដល់អ្នកក្បែរខាងឡើយ។ ដោយក្នុងនោះ ជាប្រភេទសំណង់ ថ្មបេតុង ដែលមានទំហំ (២៥ម៉ែត្រ គុណ៣០ម៉ែត្រ)។ ចំពោះគ្រោះអគ្គិភ័យខាងលេីនេះ មិនបណ្តាលឲ្យមានអ្នកណាម្នាក់រងរបួសនោះឡេីយ ខណៈមូលហេតុ ដោយសារជាងផ្សាដែកធ្លាក់កម្ទេចធូប៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *