ព័ត៌មានសន្តិសុខសង្គម

រថយន្តក្រឡុកស៊ីម៉ង់ត៍បុកម៉ូតូ បណ្ដាលឲ្យសិស្សសាលាម្នាក់ស្លាប់និង២នាក់ រងរបួសធ្ងន់

ខេត្តបន្ទាយមានជ័យ៖ គ្រោះថ្នា្នក់ចរាចរណ៍ដោយមានសនរថយន្តរថយន្តក្រឡុកស៊ីម៉ងត៍បានបុកម៉ូតូចំពីក្រោយបណ្តាលឱ្យសិស្សសាលា៣នាក់បានស្លាប់ម្នាក់និង២នាក់ទៀតរងរបួសធ្ងន់។ ហេតុុការណ៍នេះបានកើតឡោះអនៅ ស្ថិតភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែតកាលពីរសៀលថ្ងៃទី៣១ ខែកក្តដា ឆ្នាំ២០២៤ ។
សមត្ថកិច្ចបានបករាប់ថមុនកើតហេតុគ្រោះមានសិស្សសាលាចំនួន៣នាក់បានជិះម៉ូតូម៉ាកស្កូពីផ្លាកលេខបន្ទាយមានជ័យ1AA-4604តាមផ្លូវបេតុងទិសដៅពីកើតទៅលិច។លុះ ដល់ចំណុចខាងលើក៏បើកវ៉ាឡើងជែងរថយន្តក្រឡុកស៊ីម៉ងត៍ផ្លាកលេខបន្ទាយមានជ័យ5A-0039បើកបរស្របទិសគ្នា លុះជែងផុតរថយន្តម៉ូតូរអិលភក់ដួលត្រូវរថយន្តបើកមកពីក្រោយបុកកិនចំក្បាលស្លាប់ម្នាក់ ដោយឡែក២នាក់ទៀត រងរបួសធ្ងន់។
សមត្ថកិច្ចបន្តថា នៅកន្លែងកើតហេតុគេឃើញមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកក្រុងប៉ោយប៉ែតបានមកដល់ហើយពិនិត្យវាស់វែងដោយបានប្រាប់ថា មូលហេតុគ្រោះចរាចរណ៍កើតឡើងដោយសារយុវជន៣នាក់ជាសិស្សសាលាមានអាយុ១៥ទៅ១៦ឆ្នាំបានជិះម៉ូតូត្រឡប់ពីសាលាមកផ្ទះហើយបើកបរម៉ូតូឡើងជែងរថយន្តក្រឡុកស៊ីម៉ងត៍ក្នុងស្ថានភាពគ្រោះថ្នាក់បណ្តាលរអិលដួលត្រូវបានរថយន្តមកពីក្រោយបុកកិនស្លាប់ម្នាក់នៅនឹងកន្លែងម្នាក់ចំណែក ២នាក់ទៀតរបួស។ រីឯអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់។ក្រោយពិនិត្យវាស់វែងហើយជនដែលស្លាប់ក៏ប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីចំពោះ រថយន្តបង្កនិងម៉ូតូរងគ្រោះត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដើម្បីដោះស្រាយតាមច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *