Uncategorized

អ្នកឧកញ៉ា គិត ម៉េង បរិច្ចាគប្រាក់ចំនួន ៣លានដុល្លារដើម្បីទិញបាក់សាំងកូវីដ-១៩

 

​ភ្នំពេញ​៖​អគ្គនាយក​ក្រុមហ៊ុន Roryal Group អ្នកឧកញ៉ា គិត ម៉េងនិង​លោកស្រី​បាន​បរិច្ចាគ​ថវិកា​ចំនួន ៣​លាន​ដុល្លារ​ជូន​សម្តេច​តេ​ជោ ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ដើម្បី​ទិញ​វ៉ាក់សាំង​កូ​វីដ​១៩​។ នេះ​បើតាម​ប្រសាសន៍​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន​ថ្លែងប្រាប់​លោក​លឹម​ជា​វុត្ថា​នាយក​ប្រតិបត្តិ​អង្គភាព​ព័ត៌មាន​ហ្វ្រេស​ញូ​នៅ​យប់​ថ្ងៃទី​៧​ខែធ្នូ​ឆ្នាំ​២០២០​នេះ​។​

​ការបរិច្ចាគ​របស់​អ្នកឧកញ៉ា​រូបនេះ​បានធ្វើ​ឡើង​ភ្លាមៗ​បន្ទាប់ពី​សម្តេច​តេ​ជោ​ហ៊ុនសែន​ប្រកាស​ពី​ការត្រៀម​ថវិកា​ទិញ​វ៉ាក់សាំង​កូ​វីដ​១៩ មកចាក់​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​។​កម្ពុជា​នៅ​ក្រ​ខ្វះ​
​ថវិកា​សម្រាប់​ទិញ​បន្ថែម​សម្តេច​បាន​ណែនាំ​រដ្ឋមន្ត្រី​រដ្ឋ​មន្ត្រ​ក្រសួងសុខាភិបាល​និង​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​ឱ្យ​ពិភាក្សា​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​ទាំង​ទ្វេភាគី​ទាំង​ពហុភាគី​ដើម្បី​ស្វែងរក​ជំនួយ​បន្ថែម​មកជួយ​ដល់​ប្រជាជន​។​
​សម្តេច​តេ​ជោ​ហ៊ុនសែន​សង្ឃឹមថា​ដៃគូ​អភិវឌ្ឍន៍​នឹង​ផ្តល់ជំនួយ​ដល់​ប្រជាជន​ឬ​យ៉ាងហោច​លក់​ក្នុង​តម្លៃថោក​សមរម្យ​។​សម្តេច​តេ​ជោ​ក៏បាន​ណែនាំ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ​ត្រៀម​ថវិកា​សម្រាប់​ទិញ ២ ទៅ​៣​លាន​ដូ​ស​ថែមទៀត សម្រាប់​ដំណាក់កាល​បន្ទាប់​។​នៅ​យប់​នេះដែរ ឧកញ៉ាឡេង​ណា​វ៉ា​ត់​ត្រា អ្នកឧកញ៉ាហុងពី​វក៏បាន​ប្រកាស​បរិច្ចាគ​ថវិកា​យ៉ាងច្រើន​ដែរ​៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *