ព័ត៌មានសន្តិសុខសង្គម

កម្លាំងសមត្ថកិច្ចចម្រុះត្រួតពិនិត្យទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលលើផ្ទៃបឹងទន្លេសាប នៅកន្លែងនេសាទសហគមន៍

ពោធិ៍សាត់ ៖ កម្លាំងផ្នែករដ្ឋបាលជលផលរាំងទិល និងកម្លាំងសង្កាត់រដ្ឋបាលជលផលបាកាន ដឹកនាំដោយលោក លឹម សុក្រឹត នាយរងផ្នែក សហការជាមួយកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ដឹកនាំដោយលោក ឈឹម ស៊ីថា នាយរងការិយាល័យ និងកម្លាំងប្រតិបត្តិការសឹករងខេត្ត បានចេញប្រតិបត្តិការ ត្រួតពិនិត្យ ទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផល នៅចំណុចមុខព្រែកទាល់លិច (X:0383702, Y:1423238) ស្ថិតនៅភូមិក្អមសំណរ ឃុំមេទឹក ស្រុកបាកាន ដែលមានកម្លាំងសរុបចំនួន១០នាក់ ប្រើប្រាស់កាណូតចំនួន០២គ្រឿង កាលពីថ្ងៃសុក្រ៦រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤។

លោកវរសេនីយ៍ឯក សៀន​ វិរៈ នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់​បានឲ្យដឹងថា ក្នុងកិច្ចសហប្រតិបត្តិការ កម្លាំងសមត្ថកិច្ចចម្រុះបានរុះរើ១ករណី នេសាទដោយឧបករណ៍អួនហ៊ុំ ក្នុងកន្លែងនេសាទសហគមន៍ នឹងវត្ថុតាងរួមមាន: បាឡាស្មាច់ទំហំ(9.2មx1.2មx0.6ម) ភ្ជាប់ម៉ាស៊ីនម៉ាសស្តា៤២សេសចំនួន១គ្រឿង, បាឡាស្មាច់ទំហំ(១០មx១.៥មx0.6ម) ភ្ជាប់ម៉ាស៊ីនឆៃណាចំនួន២គ្រឿង, បាឡាស្មាច់ទំហំ (9.2មx1.2មx0.6ម) ភ្ជាប់ម៉ាស៊ីនហ៊ីណូតា១៨សេសចំនួន០៨គ្រឿង, អួនហ៊ុំទំហំ (៣២០មx១ហ៊ុន៨លីx៩ម) ចំនួន៣វង់, ត្រីចម្រុះទំងន់២០០០គីឡូក្រាម(ខូចគុណភាព)
សង្កាត់​រដ្ឋបាលជលផលបានបង្កសំណុំរឿងតាមនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *