Uncategorized

ក្រុមការងារជលផលខេត្តពោធិ៍សាត់ចុះបង្ក្រាបបទល្មើសនេសាទ

 

​ខេត្តពោធិសាត់​៖​ក្រុមការងារ​នៃ​មន្ទីរ​កសិកម្ម​ខេត្តពោធិ៍សាត់​នៅ​ថ្ងៃទី​១​ខែធ្នូ​ឆ្នាំ​២០២០​នេះ​បាន​ចុះបង្ក្រាប​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍រ​បាំងសាច់​អួន​ក្រឡា​ញឹក​និង​របាំង​ស្បែ​មុង​។​ការចុះ​បង្ក្រាប​នេះ​ដឹកនាំ​ដោយ​លោក​ភុំ​សុ​វណ្ណា​នាយផ្នែក​ជលផល​ក្រគរ​រួមមាន​នាយ​សង្កាត់​ជលផល​កំពង់​លួង​យោធា​ខេត្ត នៅ​ចំណុច​ជ្រោយ​ស្ដី​ភូមិ​ត្រពាំង​រំដេញ​ឃុំ​ក្បាល​ត្រាច​ស្រុក​ក្រគរ​។​

​នៅក្នុង​កិច្ចប្រតិបត្តិការ​នេះ​ជា​លទ្ធផល​បាន​២​ករណី​ដោយ​រុះរើ​និង​ទាញ​បំផ្លាញចោល​នូវរ​បាំងសាច់​អួន​ក្រឡា​ញឹក​ចំនួន​២​ខ្សែ​ប្រវែង​៥៥០​ម៉ែត្រ​ក្បាល​បរចាប់​ត្រី​ចំនួន​២​គ្រឿង​។​ដោយឡែក​របាំង​ស្បៃ​មុង​ចំនួន​៣​ខ្សែ​ប្រវែង​៦៥០​ម៉ែត្រ​លូ​កង​ស្បៃ​មុង​៤​មាត់​បង្គោល​ចំនួន​៤៥០​ដើម​ចាក់​លែង​កូន​ត្រី​ចូលក្នុង​ទន្លេ​វិញ​ប្រមាណ​២០​គីឡូក្រាម​៕​សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *