ព័ត៌មានសន្តិសុខសង្គម

បញ្ជូនឪពុកចិត្តតិរច្ឆានទៅតុលាការ ករណីរំលោភកូនស្រីបង្កើតរហូតបានសម្រេច

កំពង់ស្ពឺ៖កម្លាំងនគរបាលបានចាប់ជនសង្ស័យម្នាក់ បន្ទាប់ពីបែកធ្លាយរឿង រំលោភសេពសន្ថវៈកូនស្រីបង្កើត ហើយបានបញ្ជូនទៅតុលាការ។ការឃាត់ខ្លួននេះធ្វើឡើងនៅ ឃុំតំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី១៣ ខែមករា។

សមត្ថកិច្ចបានឱ្យដឹងថា បុរសសង្ស័យឈ្មោះ ង៉ុយ ផេង អាយុ៥៦ឆ្នាំ នៅឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។រីឯក្មេងស្រីរងគ្រោះ អាយុ១២ឆ្នាំត្រូវជាកូនបង្កើត របស់ជនសង្ស័យ។ មុនឃាត់ខ្លួនសមត្ថកិច្ចបានទទួលបណ្ដឹង ពីម្ដាយក្មេងស្រីរងគ្រោះថា ជនសង្ស័យ បានរំលោភសេពសន្ថវៈ លើកូនស្រីកាលពីអំឡុងខែតុលា ឆ្នាំ២០២៣កន្លងទៅ។

ករណីប្រព្រឹត្តល្មើសនេះនៅសួនដីឡូតិ៍មហាព្រហ្ម៥ ស្ថិតនៅភូមិទួលសំបូរ ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា រូបគេពិតជាបានរំលោភកូនស្រីពិតប្រាកដមែន។ ក្រោយឃាត់ខ្លួននិងសាកសួររួច ជនសង្ស័យត្រូវមន្ត្រីនគរបាលខេត្តកំពង់ស្ពឺ កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *