ខេត្តពោធិ៍សាត់៖សត្វព្រៃចំនួន១៣ក្បាលត្រូវសមត្ថកិច្ចជលផលកណ្តៀងនិងជលផលកំពង់ហ្លួងសហការជាមួយក្រុមបង្ក្រាបបទល្មើសសត្វចល័តនាំយកទៅប្រលែងក្នុងព្រៃតំបន់ការពារនិងអភិរក្សដើម្បីបង្កាត់ពូជឡើងវិញ។ការដោះលែងសត្វព្រៃនេះបានធ្វើឡើងនៅក្នុងតំបន់ការពារអភិរក្សជលផលកាលពីរសៀលថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ២០២០។
មន្ត្រីបង្ក្រាបបទល្មើសសត្វព្រៃចល័តសត្វព្រៃបានឱ្យដឹងថាៈសត្វព្រៃមានបីប្រភេទគឺអណ្ដើកសកល ចំនួន១ក្បាល,ពស់វែកចំនួន៣ក្បាលនិងសត្វអន្សងចំនួន៩ក្បាល។មន្ត្រីដដែលបានបន្តថាៈសត្វនេះត្រូវសមត្ថកិច្ចចាប់បានតាមហាងនិងកន្លែងផ្សេងៗនិងពីក្រុមឈ្មួញដឹកលក់។
មន្ត្រីជលផលបានអំពាវនាវដល់ពលរដ្ឋសូមកុំចាប់សត្វព្រៃដែលផ្ទុយពីច្បាប់ស្តីពីសត្វព្រៃកម្ពុជាដែលធ្វើឱ្យប្រឈមនឆងផ្លូវច្បាប់។ជាពិសេសត្រូវដោះលែងចូលទៅក្នុងតំបន់ការពារវិញដើម្បីថែរក្សាការពារពូជសត្វឱ្យពងកូនឡើងវិញ៕សហការី