ព្រះសីហនុ៖បុរសជនជាតិចិនម្នាក់បានធ្លាក់ពីលើអាគារខ្ពស់ស្លាប់ដោយមិនដឹងពីមូលហេតុច្បាស់លាស់។ប៉ុន្តែនៅក្នុងបន្ទប់ដេក សមត្ថកិច្ចពិនិត្យឃើញមាន ដបទឹកសុទ្ធ សម្រាប់ជក់ថ្នាំញៀនផងដែរ។
ករណីនេះកើតឡើងនៅអាគារជាន់ទី៤បន្ទប់លេខ៤០៣ក្នុងភូមិ៥សង្កាត់លេខ៤ក្រុង/ខេត្តព្រះសីហនុកាលពីយប់ថ្ងៃទី២០ខែវិច្ឆកា ឆ្នាំ២០២០។
មន្ត្រីសមត្ថកិច្ចបានឱ្យថាជនរងគ្រោះមានឈ្មោះZhangLiangiភេទប្រុសកើតឆ្នាំ១៩៩១មានស្រុកកំណើតនៅប្រទេសចិន។សពត្រូវបានសមត្ថកិច្ចរៀបចំយកទៅរក្សាទុកនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុដើម្បីប្រគល់ជូនស្ថានទូត។ករណីនេះសមត្ថកិច្ចកំពង់បើកការស៊ើបអង្កេតដើម្បីបញ្ជាក់ពីមូលហេតុច្បាស់លាស់ ជូនគ្រួសារជនរងគ្រោះ៕សហការី