Uncategorized

ចាប់ក្រុមចោរមកពីភ្នំពេញ ៦នាក់ដែលធ្វើសកម្មភាពឆក់ទ្រព្យសម្បត្ដិនៅខេត្តបាត់ដំបង


​បាត់ដំបង​៖​កម្លាំង​នគរបាល​ស្រុក​មោងឫស្សី​កាលពី​ថ្ងៃទី​១៩​ខែវិច្ឆិកា​ឆ្នាំ​២០២០​បាន​ចាប់​ក្រុមចោរឆក់​ចំនួន​៦​នាក់​មកពី​ភ្នំពេញ​ដែល​ធ្វើ​សកម្មភាព​ឆក់​ទ្រព្យសម្បត្តិ​ពលរដ្ឋ​នៅ​ខេត្តបាត់ដំបង​។​ករណី​ឃាត់ខ្លួន​ក្រុន​នេះ​ស្ថិតក្នុង​ភូមិ​ថ្នល់​បត់​ឃុំ​ឫស្សី​ក្រាំង​ស្រុក​មោងឫស្សី​ខេត្តបាត់ដំបង​ដោយ​ប្រើប្រាស់​ម៉ូតូ​៣​គ្រឿង​មនុស្ស​ចំនួន​៦​នាក់​។​
​មន្ត្រីនគរបាល​ស្រុក​មោងឫស្សី​បានឱ្យដឹងថាៈ​ជនរងគ្រោះ​ឈ្មោះ​ភេ​ន​ផន​ភេទ​ប្រុស​អាយុ​៤២​ឆ្នាំ​រស់នៅ​ស្រុក​មោងឫស្សី​ខេត្តបាត់ដំបង​។​ចំណែក​ជនសង្ស័យ​ទាំង​៦​នាក់​មាន​អាយុ​ពី​១៤​ឆ្នាំ​ដល់​១៨​ឆ្នាំ​ពួកគេ​នៅ​រាជធានី​ភ្នំពេញ​។​វត្ថុតាង​ដែល​ដកហូត​បាន​មាន​ប្រាក់រៀល​ចំនួន​១.៥០០.០០០​រៀល​ម៉ូតូ​ចំនួន​៣​គ្រឿង ទូរស័ព្ទដៃ​២​គ្រឿង​,​ខ្សែដៃ​កាឡៃ​១​ខ្សែ​,​ខ្សែក​ផ្លាក​ទីន​ចំនួន​១,​ខ្សែ​និង​ចិញ្ចៀន​ផ្លាក​ទីន​ចំនួន​១​វង់​។​

​បច្ចុប្បន្ននេះ​សមត្ថកិច្ច​នគរបាល​ស្រុក​បានរៀបចំ​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​និង​វត្ថុតាង​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាមច្បាប់​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *