Uncategorized

បញ្ជូនជនសង្ស័យ២នាក់ទៅតុលាការពីបទឆក់ទូរស័ព្ទដៃតាមផ្លូវ

 

​បាត់ដំបង​៖​កាលពី​រសៀល​ថ្ងៃទី​១៤​ខែមិថុនា​ឆ្នាំ​២០២០​នគរបាល​ខេត្ត​បាន​បញ្ជូន​ជនសង្ស័យ​ប្រុស​ស្រី​២​នាក់​ទៅ​តុលាការ​ពីបទ​ឆក់​ទូរស័ព្ទដៃ​តាមផ្លូវ​សាធារណ​:​។​ក្រោយ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​នៅ​ចំណុច​លើ​ដងផ្លូវ​ភូមិ​កំពង់​សីមា​សង្កាត់​វត្ត​គរ​ក្រុង​បាត់ដំបង​។​

មន្ត្រី​នគរបាល​ក្រុង​បាត់ដំបងបានឱ្យដឹងថា​ជនសង្ស័យ​ទាំង​២​នាក់​មានឈ្មោះ​ជួន​កក្ត​ដា​ហៅ​អា​ម៉ៅ​អាយុ​២៦​ឆ្នាំ​នៅ​ភូមិ​ជ្រៃ​កោង​សង្កាត់​ស​ត់​ស្លា​កែ​ត​ក្រុង​បាត់ដំបង​ខេត្តបាត់ដំបង​។​ឈ្មោះ​ជិន លីកា​ភេទ​ស្រី​អាយុ​១៦​ឆ្នាំ នៅ​ភូមិ​ចុង​ព្រែក​សង្កាត់​ក្តុល​ដូនទាវ ក្រុង​បាត់ ដំបង ខេត្ត​បាត់​ដប​ង​។​

ចំណែក​វត្ថុតាង​ដែល​ដកហូត​បាន​មាន​ម៉ូតូ​ចំនួន​១​គឿង​ជា​មធ្យោបាយ​ជិះ​ធ្វើ​សកម្មភាព​ល្មើសច្បាប់​។​ដោយឡែក​ជនរងគ្រោះ​មានឈ្មោះ​ហេង​សុខ​លេង​ភេទ​ស្រី​អាយុ​២៩​ឆ្នាំ​នៅ​សង្កាត់​វត្ត​គរ​ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​ពេល​កំពុង​ឈរ​និយាយ​ទូរស័ព្ទ​នៅលើ​ម៉ូតូ​ក្បែរ​ចិញ្ចើមផ្លូវ​នា​ចំណុចកើតហេតុ​។​សម្ភារ​បាត់បង់​រួមមានៈ​ទូរស័ព្ទដៃ​ម៉ាក​Sam Sung ចំនួន​១​គ្រឿង​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *