ព័ត៌មានសន្តិសុខសង្គម

ចាប់រំលោភសេពសន្ថវៈក្នុងបន្ទប់ទឹក មិនបានសម្រេច ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កណ្ដាល៖ជនសង្ស័យឃើញស្ត្រីម្នាក់ចោមពង់កន្សែងងូតទឹកក្នុងបន្ទប់ ក៏ចូលចាប់ប្រុងរំលោភសេពសន្ថវៈ តែមិនបានសម្រេចហើយរត់គេចខ្លួនត្រូវចាប់ខ្លួននៅថ្ងៃទី២៨ ខែមេសានេះ។
ករណីខាងលើបានកើតឡើងស្ថិតក្នុងភូមិដើមទ្រាំង ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល កាលពីរសៀលថ្ងៃទី២៧ ខែមេសា។ មន្ត្រីនគរបាលស្រុកបានឱ្យដឹងថា ជនសង្ស័យឈ្មោះ វ៉ាង លាង អាយុ៤០ឆ្នាំនៅភូមិឃុំខាងលើជាកម្មកររោងចក្រ។ចំណែកស្ត្រីរងគ្រោះអាយុ៣៤ឆ្នាំនៅខេត្តកណ្ដាល។
មុនកើតហេតុ ស្ត្រីរងគ្រោះបានក្រោកពីដេករួចចូលបន្ទប់ទឹក។ពេលងូតទឹករួចរនាងក៏បានយកកន្សែងមកចោមពង់បើកទ្វារចេញពីបន្ទប់ទឹកស្រាប់តែលេចមុខជនសង្ស័យស្ទុះមកចាប់ថើបញក់ញីហើយរុញនាងឱ្យដួលអុកគូទទៅនឹងចានបង្គន់ប្រុងរំលោភ។ពេលនោះស្ត្រីរងគ្រោះបានស្រែកឱ្យម្ដាយនិងអ្នកជិតខាងជួយ ហើយជនសង្ស័យក៏រត់គេចខ្លួន។
ក្រោយមានបណ្តឹងនគរបាលប៉ុស្តិ៍ឃុំអន្លង់រមៀត ជាមួយផ្នែកជំនាញប្រឆាំងការជួញដូរនិងការពារអនីតិជន ក៏ចាប់បានជនសង្ស័យយកកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *