ព័ត៌មានសន្តិសុខសង្គម

នាំអ្នកសម្លាប់ឪពុកស្លាប់ នឹងកាប់កូនៗឲ្យរករបួសធ្ងន់២នាក់ ទៅតុលាការ

កណ្ដាល៖កម្លាំងនគរបាល បានចាប់ជនសង្ស័យម្នាក់ករណីកាប់គ្រួសារមួយ ឱ្យឪពុកស្លាប់និងកាប់កូនៗឱ្យរបួសធ្ងន់២នាក់ ដោយចោទថាធ្វើអំពើអាបធ្មប់ ហើយនាំទៅតុលាការចាត់ការតាមច្បាប់។
សមត្ថកិច្ចបានឱ្យដឹងថា កាលពីថ្ងៃទី១៨ ខែមីនា សមត្ថកិច្ចស្រុកកោះធំ បានស្រាវជ្រាវចាប់ជនសង្ស័យម្នាក់ ពាក់ព័ន្ធកាប់សម្លាប់បុរសម្នាក់ឱ្យស្លាប់ហើយរត់គេចខ្លួនបាត់។ប៉ុន្មានថ្ងៃក្រោយមកក៏វិលមកកាប់កូនៗ២នាក់ទៀតឱ្យរងរបួសធ្ងន់ ដោយចោទគ្រួសាររងគ្រោះថា ជាគ្រូអាបធ្មប់ ធ្វើអំពើផ្លូវងងឹតដាក់លើរូបគេ។ ហេតុការណ៍នោះបានកើតឡើងនៅភូមិព្រែកប៉ុក ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្ដាលកាលពីថ្ងៃទី១៤ ខែមីនាកន្លងទៅ។
ជនសង្ស័យឈ្មោះ ហោ បារាំង អាយុ២៩ឆ្នាំនៅភូមិឃុំខាងលើ។ពេលចាប់ខ្លួនក្នុងសមត្ថកិច្ចដកហូត ម៉ូតូម៉ាកយាម៉ាហា ស៊ីរ៉ូសផ្លាកលេខក្រចេះ1A -5010 និងកណ្តៀវ១ដើមជាមធ្យោបាយធ្វើសកម្មភាព។ចំណែកជនរងគ្រោះ៣នាក់-ឈ្មោះស្លេះ ទួន អាយុ៦៥ឆ្នាំបានស្លាប់-ឈ្មោះទួន អ៊ីសា អាយុ២៨ឆ្នាំរងរបួសធ្ងន់និងឈ្មោះ រ៉ូន រី អាយុ៣៥ឆ្នាំរបួសធ្ងន់។អ្នកទាំង៣ជាខ្មែរអ៊ិស្លាមមុខរបរនេសាទត្រូនៅភូមិឃុំខាងលើ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា រូបគេបានធ្វើសកម្មភាពកាប់សម្លាប់ជនរងគ្រោះឱ្យស្លាប់និងឱ្យរងរបួសធ្ងន់ពិតប្រាកដមែន៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *