ព័ត៌មានសន្តិសុខសង្គម

ពន្លឿនការដោះស្រាយបញ្ហាទំនាស់ដីធ្លី ប្រកបដោយតម្លាភាព

 

ព្រះវិហារ៖គណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្តនៅថ្ងៃទី១៥ ខែកុម្ភៈឆ្នាំ២០២៣នេះ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានជំរុញពន្លឿនការដោះស្រាយបញ្ហាទំនាស់ដីធ្លី ក្នុងខេត្តព្រះវិហារប្រកបដោយតម្លាភាព។ ដោយឈរលើគោលការណ៍ច្បាប់ និងលិខិតបទដ្ឋាននានា ដើម្បីជាឧត្តមប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ។

ក្នុងពីធីនោះ លោក គីម រិទ្ធី បានស្នើដល់សមាជិកគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋទាំងអស់ ត្រូវចូលរួមពិភាក្សា និងចូលរួមជាគំនិត យោបល់ល្អៗ ។ក្នុងនោះសំណូមពររបស់សមាជិកក្នុងអង្គប្រជុំទៅលើការគ្រប់គ្រងដីរដ្ឋ ការងារដី សម្បទានសេដ្ឋកិច្ច ការងារដីសម្បទានសង្គមកិច្ច និងការចុះបញ្ជីដីធ្លីជាដើម។

ដើម្បីជាធាតុចូល ក្នុងការពិភាក្សារកដំណោះស្រាយពីបញ្ហាប្រឈមនានា ដែលកើតមានឡើងនាពេលកន្លងមក ។ជាពិសេសត្រូវចូលរួមលើកជាសំណួរឱ្យបានផុលផុស ដើម្បីមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការចូលរួមអនុវត្តន៍តាមគោលការណ៍ណែនាំឱ្យបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីទទួលបានលទ្ធផលកាន់តែល្អប្រសើរ ។
បទបង្ហាញរបស់មន្ទីររៀបចំដែនដី នគររូប នីយកម្ម សំណង់ និងសុរិយោដី ដែលទាក់ទងទៅនឹងបញ្ហាដីធ្លីក្នុងខេត្ត នឹងបានពិភាក្សាលើ បញ្ហាមួយចំនួនទៀត ។ដូចជាការស្នើសុំដីសម្រាប់ការសាងសង់អគារ ក៏ដូចជាសុំចុះបញ្ជីដីធ្លី របស់មន្ទីរមួយចំនួន បញ្ហាទំនាស់ដីធ្លីរវាងមន្ទីរស្ថាប័នរដ្ឋ និងស្ថាប័នរដ្ឋដូចគ្នា នឹងរវាង ស្ថាប័នរដ្ឋ និងឯកជន ព្រមទាំងបញ្ហាផ្សេងៗជាច្រើនទៀតដែល ទាក់ទងទៅនឹងដីធ្លី ។

ជាមួយនេះ លោកអភិបាលខេត្ត ក្នុងនាមប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋ ថ្នាក់ខេត្ត បានស្នើឱ្យអាជ្ញាធរក្រុង-ស្រុក ត្រូវគ្រប់គ្រង និងការពារដីរដ្ឋឱ្យមានប្រសិទ្ធភាពខ្ពស់ ពិសេសមន្ទីរជំនាញត្រូវសហការជាមួយអាជ្ញាធរក្រុង-ស្រុក និងអ្នកពាក់ព័ន្ធជាប់ជាប្រចាំ ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *