ព័ត៌មានសន្តិសុខសង្គម

បញ្ជូនជនសង្ស័យ០៤នាក់ ពាក់ព័ន្ធគ្រឿងញៀនទៅតុលាការខេត្ត

បន្ទាយមានជ័យ៖កម្លាំងកងរាជអាវុធហត្ថក្រុងសិរីសោភ័ណនៅថ្ងៃទី២៥ ខែកក្កដានេះបានបញ្ជូនជនសង្ស័យ០៤នាក់ពាក់ព័ន្ធករណីគ្រឿងញៀនទៅតុលាការ។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យ០៤នាក់ពាក់ព័ន្ធករណីគ្រឿងញៀនដែលចាប់ខ្លួនកាលពីថ្ងៃទី២៣ ខែកក្កដានៅមុខវត្តកងវ៉ាក្នុងភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណហើយបានបញ្ជូនទៅតុលាការនាព្រឹកថ្ងៃនេះ។
មុនចាប់ខ្លួនកម្លាំងល្បាតបានឃើញបុរសម្នាក់បានឃាត់ខ្លួនសួរនាំឆែកឆេររកឃើញគ្រឿងញៀនប្រភេទទឹកកក៤ថង់និងសម្ភារមួយចំនួន។ជនសង្ស័យឈ្មោះ ឈុន ប៊ុនឈុំ អាយុ ២៤ ឆ្នាំ ។ក្រោយសាកសួរកម្លាំងក្រុងបានចុះឃាត់ខ្លួនជាបន្តបន្ទាប់បានចំនួន៣នាក់ទៀត។វត្ថុតាងដកហូតមានម្សៅក្រាមពណ៌ស៦ថង់កិប-ម៉ូតូ២គ្រឿង-កាំបិតកែច្នៃ១ដើមនិងសម្ភារមួយចំនួនធំ ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *