ព័ត៌មានសន្តិសុខសង្គម

រថយន្តក្រឡាប់នៅស្រុកពញ្ញាក្រែក បុរសម្នាក់ស្លាប់ ៣នាក់ទៀតរងរបួស

ត្បូងឃ្មុំ៖រថយន្តក្រឡាប់ស្លាប់ម្នាក់រងរបួស៣នាក់នៅលើផ្លូវជាតិលេខ៧ក្នុងភូមិផ្សារកណ្តោលជ្រុំ ស្រុកពញាក្រែក កាលពីរំលងអធ្រាត្រចួលថ្ងៃទី៤ ខែកក្កដាឆ្នាំ២០២២។
សមត្ថកិច្ចបានឱ្យដឹងថា បុរសរងគ្រោះឈ្មោះឈន់ សុខដា អាយុ៣៦ឆ្នាំដែលបានស្លាប់ក្នុងរថយន្ត នៅភូមិត្រពាំងល្វា ឃុំទួលសុភី និងអ្នករបួស៣នាក់នៅភូមិលេខ១ ឃុំគងជ័យ ស្រុកអូរាំងឪ។ចំណែកតៃកុងអាយុ៣២ឆ្នាំបើករថយន្តម៉ាកហ៊ីយ៉ាន់ដាយផ្លាកលេខត្បូងឃ្មុំ 3A-2133 ដឹកត្រីនៅភូមិទួលធាតុ ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម។
មុនក្រឡាប់ស្លាប់និងរបួសមនុស្សរថយន្តខាងលើបានបើកពីត្បូងឃ្មុំទៅស្រុកពញាក្រែកបានជ្រុលចង្កូតកៀរសំយាបផ្ទះចំនួន៣បណ្តាលឱ្យខូចទុយោកុងទ័រទឹក-ផ្លាកជួសជុលម៉ូតូ-ខូចជញ្ជាំងផ្ទះ-បែកកញ្ចក់ទូ-បាក់រានទេវតា-ខូចតូបលក់កាហ្វេ-និងសម្ភារមួយចំនួន។
ករណីនេះដោយសារ ខាងរថយន្តដឹកត្រីប្រើប្រាស់ល្បឿនលឿននៅលើផ្លូវកោងអត់បង្អង់ល្បឿនក្រឡាប់តែម្តង។ខាងជំនាញបានយករថយន្តដែលក្រឡាប់ទៅរក្សាទុកនៅអធិការនគរបាលស្រុកពញាក្រែករង់ចាំភាគីសងខាងចូលខ្លួនដោះស្រាយតាមនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *