ព័ត៌មានសន្តិសុខសង្គម

រថយន្តធុនធំ២គ្រឿង បុកគ្នាបណ្ដាលឲ្យស្លាប់៣នាក់របួសធ្ងន់២នាក់

តាកែវ៖រថយន្តធំម៉ាកហ៊ីយ៉ាន់ដាយបានបុកជាមួយរថយន្តធំម៉ាកហ្វុយស្ស៊ូបណ្តាលឱ្យមានអ្នកស្លាប់៣នាក់និងរបួស២នាក់។គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅត្រង់ភូមិជ្រេ ឃុំជីខ្នា ស្រុកទ្រាំង ខេត្តតាកែវកាលពីរំលងអធ្រាត្រចូលថ្ងៃទី១១ ខែមេសាឆ្នាំ២០២២។
មន្ត្រីនគរបាលបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះរវាងរថយន្តម៉ាកហ៊ីយ៉ាន់ដាយផ្លាកលេខ 3A-3211បើកបរដោយឈ្មោះរត់ សត្យា អាយុ១៨ឆ្នាំនៅ ស្រុកត្រាំកក់ ខេត្តតាកែវបានស្លាប់។អ្នករួមដំណើរ២នាក់-ឈ្មោះចិនហ៊ានអាយុ២១ឆ្នាំ២នាក់នេះនៅទីកន្លែងជាមួយគ្នាបានស្លាប់។ឈ្មោះស ឆាត អាយុ២៣ឆ្នាំនៅភូមិភ្នំក្រោម សង្កាត់ចុងឃ្នាស ខេត្តសៀមរាបបានស្លាប់។
រថយន្តហ៊ីយ៉ាន់ដាយបុកជាមួយរថយន្តម៉ាកហ្វុយស៊្សូផ្លាកលេខតាកែវ3A-1188 បណ្ដាលឱ្យអ្នកបើកបររថយន្តឈ្មោះវ៉ាន់ វ៉ាន អាយុ៣៧ឆ្នាំនៅស្រុកគិរីវង់ ខេត្តតាកែវរងរបួសធ្ងន់។អ្នករួមដំណើរឈ្មោះថាវ ស្រីឡែន ភេទស្រី អាយុ២៣ឆ្នាំនៅភូមិ ឃុំជាមួយគ្នារងរបួសធ្ងន់។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកទ្រាំងដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *