Uncategorized

រថយន្តបើកបុកជាមួយម៉ូតូបណ្ដាលឲ្យមនុស្ស២នាក់រងរបួសធ្ងន់

 

​សៀមរាប​:​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្តម៉ាកហីយ៉ាន់ដាយបុកជាមួយ​ម៉ូតូម៉ាក​ហុងដា​ឌ្រី​មបណ្តាលឱ្យក្មេងប្រុស​ម្នាក់​បាន​រងរបួស​ធ្ងន់ ចំណែក​អ្នករួមដំណើរ​ជាមួយ​បាន​រងរបួស​ស្រាល​។​ករណីនេះ​បានកើត​ឡើង​នៅលើ​ផ្លូវជាតិ​លេខ​៦​ចំណុច​ភូមិ​ខ្នាត ឃុំ​ខ្នាត ស្រុក​ពួក ខេត្តសៀមរាបកាលពី​រសៀល ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០២០​។​

មន្ត្រីនគរបាល​ស្រុក​ពួក បាន​ឱ្យដឹងថាៈករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះបង្កឡើង​ដោយ​រថយន្តម៉ាកហីយ៉ាន់ដាយពណ៌ ស ពាក់​ស្លាក​លេខ​សៀមរាប​៣A១០៥១ បើកបរ​ដោយ​ឈ្មោះ ចាន់ ប៊ុន​រិ​ទ្ធ ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ។បើកបរ​ដោយ​មិន​ប្រយ័ត្ន​បាន​បុក​ជាមួយ​ម៉ូតូ​ម៉ាក​ហុងដា​C125​ពណ៌​ខ្មៅ សេរី​២០១២ ស្លាក​លេខ​បន្ទាយមានជ័យ​1G 00៨៦​បណ្តាលឱ្យអ្នកបើកបរ​រងរបួស​ធ្ងន់​និង​អ្នកជិះ​ជាមួយ​រងរបួស​គួរសម​។​
​សមត្ថកិច្ច​បាន​បន្តថា ជនរងគ្រោះ​មានឈ្មោះ ព្រឿ​ន​កុ ង​ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ​នៅ​ជា​អ្នកបើក​ម៉ូតូ​និង​ម្នាក់ទៀត ឈ្មោះ ដួង ស៊ីម ភេទ​ប្រុស អាយុ​២៧​ឆ្នាំ​។ អ្នក​ទាំង​២​រស់នៅ​ឃុំ​ដូន​កែវ ស្រុក​ពួក ខេត្តសៀមរាប​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *