ព័ត៌មានសន្តិសុខសង្គម

ចាប់នគរបាលម្នាក់ និងគូកន ៤នាក់ យកកាំភ្លើងភ្ជង់ និងវាយខ្នោះពលរដ្ឋ

ភ្នំពេញ៖សមត្ថកិច្ចចាប់មន្ត្រីនគរបាលនាយកដ្ឋានស៊ើបការណ៍ខាងក្រៅនិងបច្ចេកទេសម្នាក់និងបក្ខពួក៤នាក់ពាក់ព័ន្ធយកកាំភ្លើងខ្លីភ្ជង់ហើយវ៉ៃខ្នោះនិងវ៉ៃម៉ូតូជនរងគ្រោះ”។
ហេតុការណ៍នេះ បានកើតឡើងតាមមហាវិថីព្រះនរោត្ដម មុខក្រសួងមហាផ្ទៃ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កាលពីទី៨ ខែមីនា ឆ្នាំ២០២២។
មន្ត្រីសមត្ថកិច្ចបានឱ្យដឹងថា តាមកំណត់ហេតុ Hotline ១១៧ជនសង្ស័យមានគ្នា៥នាក់ឈ្មោះ ស៊ឹម សុខហេងអាយុ២៨ឆ្នាំជាមន្ត្រីនគរបាលនាយកដ្ឋានស៊ើបការណ៍ខាងក្រៅនិងបច្ចេកទេស ។ឈ្មោះ សៅ វិចិត្រ-ឈ្មោះឈឿង រ៉ាវីន-ឈ្មោះ ប៊ុន ភក្តី-និងឈ្មោះ ឃីសុខហេង។
ចំណែកជនរងគ្រោះ២នាក់ ឈ្មោះ ផៃ ផានិត និងឈ្មោះ ឆៃ យ៉ារ័ត្ន បានធ្វើដំណើរចេញពីវត្តលង្កា ទៅផ្ទះនៅចាក់អង្រែក្រោម ។លុះមកដល់កន្លែងកើតហេតុក៏បានជួបក្មេងស្ទាវ២ក្រុមកំពុងដេញវ៉ៃគ្នា រួចបានយកដុំថ្មគប់ទៅលើជនរងគ្រោះ ។
ពេលនោះជនរងគ្រោះ បានផ្ដួលម៉ូតូរត់ចូលក្រសួងមហាផ្ទៃ តែត្រូវបានឈ្មោះ ស៊ឹម សុខហេង ជាមន្ត្រីនគរបាល បានយកអាវុធខ្លីភ្ជង់និងវាយខ្នោះ ហើយបក្ខពួកមួយចំនួនទៀតបានយកដុំថ្មវាយកម្ទេចម៉ូតូជនរងគ្រោះ។បច្ចុប្បន្នក្រុមជនសង្ស័យទាំង៥នាក់ កំពុងឃាត់ខ្លួននៅប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ ដើម្បីស៊ើបអង្កេតនិងចាត់ការបន្ត៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *